ហេតុតែស្រលាញ់ប្តីពេកស្រីវ័យចំណាស់ម្នាក់ប្រច័ណ្ឌប្ដីជាមួយនឹងស្រីផ្សេងទាញញញួរវាយក្បាលរងរបួសធ្ងន់

ហេតុតែស្រលាញ់ប្តីពេកស្រីវ័យចំណាស់ម្នាក់ប្រច័ណ្ឌប្ដីជាមួយនឹងស្រីផ្សេងទាញញញួរវាយក្បាលរងរបួសធ្ងន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តស្វាយរៀង:​ បុរសជាប្ដីបានរងរបួសបែកក្បាលហូរ ឈាម​ជោកខ្លួនបង្កការភ្ញាក់ផ្អើលខណៈដែលត្រូវស្ត្រីជាប្រពន្ធបានប្រើហិង្សាទាញញញួរវាយហើយរត់គេចខ្លួនដោយ​មូលហេតុប្រចណ្ឌ័ប្ដីនឹងស្រីផ្សេង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩នៅចំណុចភូមិបាក្រុងឃុំស្វាយចេក ស្រុករំដួលខេត្តស្វាយរៀង ។

Sponsor

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាប្ដីរងគ្រោះមានឈ្មោះ​ សូ សារិត អាយុ៥៥ឆ្នាំមុខរបរកសិកររស់ក្នុងភូមិបាក្រុងឃុំស្វាយចេកស្រុករំដួលខេត្តស្វាយរៀង ។

ចំណែកស្ត្រីសង្ស័យជាប្រពន្ធមានឈ្មោះ ឡៅ សាម៉ាច អាយុ៥៣ឆ្នាំមុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នា ។

បេីតាមសម្តីពីអ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញ​ប្ដីប្រពន្ធ២នាក់បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងដោយប្រច័ណ្ឌប្ដីជាមួយស្រីផ្សេងទើបមិនសូវរវីរវល់នឹងខ្លួនខណៈនោះស្រាប់តែរត់ទៅទាញបានយកញញួរស្ទុះមកវាយទៅលើក្បាល​ហូរឈាមជោកខ្លួនបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមកបុរសរងគ្រោះត្រូវបានក្រុមគ្រួសារដឹកមក​សង្គ្រោះនៅមន្ទីរពេទ្យចំណែកស្ត្រីសង្ស័យសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្កដើម្បីកសាងសំណុំរឿងតាមច្បាប់ ៕