ប័រចំនួន៣៦កំប៉ុងត្រូវបាន​មន្ត្រីសាខាកាំងកុងត្រូលខេត្តរកឃេីញនៅក្នុងផ្សារកំពង់ត្រាចដែលខូចគុណភាពបង្ករអោយ​ប៉ះពាល់សុខភាព

ប័រចំនួន៣៦កំប៉ុងត្រូវបាន​មន្ត្រីសាខាកាំងកុងត្រូលខេត្តរកឃេីញនៅក្នុងផ្សារកំពង់ត្រាចដែលខូចគុណភាពបង្ករអោយ​ប៉ះពាល់សុខភាព

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តស្វាយរៀង:​ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង រកឃើញប័រខូចគុណភាពចំនួន៣៦កំប៉ុងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៩នេះនៅក្នុងផ្សារកំពង់ត្រាចស្រុករមាស​ហែកខេត្តស្វាយរៀង។

បើតាមមន្ត្រីកាំកុងត្រូលបានឱ្យដឹងថាការចុះពិនិត្យមុខទំ​និញ​នៅថ្ងៃនេះក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គមនិងជីវភាព​ប្រចាំថ្ងៃការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារគឺជាការទទួលខុសត្រូវរួមគ្នាទាំងស្ថាប័នជំនាញទាំងអ្នកនាំចូលអ្នកផលិតអ្នកចែកចាយនិងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិតរបស់មនុស្ស។

Sponsor

ប្រភពបានបញ្ជាក់ថាក្រោយធ្វើការពិនិត្យមុខទំនិញចំនួន ជាច្រើនមុខក្នុងផ្សារកំពង់ត្រាចនេះបានរកឃើញទំនិញខូចគុណភាពក្នុងនោះមានប័រ៣៦កំប៉ុងចំណែកអ្នកលក់ក៏បាន​យល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ព្រោះពួកគេទាំងអស់គ្នាបាន​យល់​ដឹងនូវផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ។

មន្ត្រីដដែលក៏បានធ្វើការអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទឱ្យបានច្បាស់លាស់មុន​នឹងទិញយកទៅបរិភោគ។

ជាពិសេសចំណីអាហារក្មេងៗនិយមបរិភោគត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវមុននឹងបរិភោគដើម្បីចូលរួមលើកកម្ពស់សុខុ​មាលភាពទាំងអស់គ្នាហើយមន្ត្រីកាំកុងត្រូលនឹងបន្តចុះពិនិត្យ​ទំនិញនៅតាមផ្សារនានានៅក្នុងខេត្តស្វាយរៀងឱ្យបានជា​បន្តបន្ទាប់បន្ថែមទៀតផងដែរ ៕