បាត់ដំបង: ប្រជាពលរដ្ឋប្រទះឃេីញបុស់ម្នាក់បានធ្វេីអត្តឃាតដោយចងកនៅលេីដេីមតាង៉ែនបង្ករអោយមានកាភ្ញាក់ផ្អេីលកាពីវេលាម៉ោង១៣និង២០នាទីថ្ងៃអង្គារ៨រោចខែកត្តិកឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃ១៩ខែវិច្ឆិកាឆ្នាំ២០១៩ស្ថិតនៅចំណុចក្រុមទី១៤ភូមិបត់សាលាឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង ។
ជនរងគ្រោះ(ស្លាប់)ឈ្មោះ ចុប សំណាង ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិឃុំកើតហេតុមុខរបរធ្វើស្រែ។
បេីតាមប្រភពពីឈ្មោះ រិន ឈៀង ភេទស្រីអាយុ៦៦ឆ្នាំដែលត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះបានបំភ្លឺប្រាប់ថានៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៨ខែវិច្ចិកា២០១៩រូបគាត់បានអប់រំណែនាំកូនខ្លួនដែលជាជនរងគ្រោះអោយឈប់ប្រើប្រាស់ថ្នាំញៀនហើយកូនខ្លួនបានឆ្លើយថាខ្ញុំខុសហើយម៉ែក្រោយមកកូនរបស់គាត់បានទៅផឹកស្រាអស់ចំនួន២ឬ៣កំប៉ុងក្រោយមកជនរងគ្រោះដែលកូនរបស់បានមកសំពះជំរាបលារូបគាត់ជាម្តាយនិងឳពុកថាកូនទៅឆ្ងាយហើយអស់កម្មពៀជាមួយពុកម៉ែហើយលុះដល់យប់ឡើងកូនរបស់ខ្លួនអត់ដេកទេដើរឡើងដើរចុះលើផ្ទះលុះដល់ម៉ោង៤ទាបភ្លឺថ្ងៃទី១៩ខែវិច្ចិកា២០១៩ខ្លួនបានឃើញកូនកាន់ពិលចេញផ្ទះស្មានតែទៅមើលអន្ទាក់កណ្តុរលុះដល់ម៉ោង១ជាងរសៀលថ្ងៃខែឆ្នាំដ៍ដែលស្រាប់តែឈ្មោះ ប៊ុន វីរះ ភេទប្រុសអាយុ៤៦ឆ្នាំដែលជាអ្នកជិតខាងមកប្រាប់ថាអា សំណាង ដែលជាកូនរបស់ខ្លួនបានចងកនៅចម្ការតាង៉ែនរបស់ឈ្មោះ ប៉ូលី ហើយខ្លួនក៏នាំគ្នាទៅមើលឃើញកូនរបស់ខ្លួនចងកនិងដើមតាង៉ែនស្លាប់មែន។
សពជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកដោយខ្លួនឯងពិតមែនចំណែកមូលហេតុដោយសារតែបែកព្រោះប្រើប្រាស់ថ្នាំញៀន។
ក្រោយពីបានពិនិត្យរួចរាល់សពត្រូវបានប្រគល់ជូនក្រុមគ្រួពីសតម្ថកិច្ចជំនាញពិនិត្យរួចរាល់ហេីយសពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីខ្មែរ។

