ចង់បានជីវិតគេពេកបុរស់ជនជាតិព្នងម្នាក់ទៅទិញគ្រាប់ផាវយកមកកែច្នៃសំរាប់បោកយកត្រីខុសបច្ចែកទេសផ្ទុះស្លាប់ខ្លួនឯង

ចង់បានជីវិតគេពេកបុរស់ជនជាតិព្នងម្នាក់ទៅទិញគ្រាប់ផាវយកមកកែច្នៃសំរាប់បោកយកត្រីខុសបច្ចែកទេសផ្ទុះស្លាប់ខ្លួនឯង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តមណ្ឌលគិរី:​ បុរសជនជាតិ​ព្នង​ម្នា​ក់បានទៅទិញគ្រាប់ផាវ
យកមកច្នៃសម្រាប់បោកយកត្រីដោយប្រើដងកាំបិតស្នៀត ចុងស្រួចទៅបុកតែភ្លាត់ស្នៀត​ក៏ផ្ទុះចុងកាំបិតហោះឡើងជុងភ្នែកបណ្តាលអោយស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង ។
ហេតុការណ៍ភ្ញាក់ផ្អេីលនេះ​បានកើត​ឡើង​​កាលពីរសៀល​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩ត្រង់​ចំណុច​ភូមិ​ពូ​ហ្យា​មឃុំ​សែន​មនោ​រម្យស្រុក​អូររាំងខេត្តមណ្ឌលគិរី​ ។ ​

ប្រភព​ព័ត៌មានបានឲ្យដឹងថាជនរងគ្រោះ​នោះឈ្មោះ ​ព្យើ​ល​ ព្លើ​ន​ ជនជាតិ​ព្នងរស់នៅភូមិឃុំកើតហេតុខាងលើស្លាប់ភ្លាមៗ​នៅកន្លែង។

Sponsor

ប្រភពបន្ត​បាន​ឲ្យដឹងថាជនរងគ្រោះរង​របួសដាច់​ប្រអប់ដៃត្រឹមដៃខាងឆ្វេងហើយ​កាំបិតដែល​យកទៅ​ដំ​បុកគ្រាប់​ផាវ​នោះបាន​ហោះ​ឡើងលើទៅ​ជង់​ជាប់​នឹង​ភ្នែកបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ។

ប្រភពីកន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះបាន​យក​ផាវគ្រាប់បែកចំនួន៣០គ្រាប់មកដំបំបែកហើយយករំ​សេវបុកច្រកដាក់បញ្ចូលក្នុងសបកកំប៉ុងដាក់គីបសម្រាប់បោកយកត្រីនៅតាមអូរ ។

ប៉ុន្តែជាអកុសល្យខណៈពេលដែលជនរងគ្រោះកំពុងតែ​យកដងកាំបិតស្នៀតបុករំសេវចូលក្នុងកំប៉ុងឲ្យណែនស្រាប់តែផ្ទុះហើយកាំបិតចុងស្រួចហោះឡើងលើតម្រង់ចំគ្រាប់ ភ្នែកជង់ជាប់យ៉ាងជ្រៅបណ្តាលឲ្យស្លាប់ តែម្តង ។

ក្រោយកើតហេតុកម្លាំងនគរបាល​ស្រុក​អូររាំង​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ​ប៊ូ​ ប៊ុន​ឈា​ត ​អធិការនគរបាល​ស្រុកក៏បានចុះទៅដល់ហើយធ្វើ​កោសល្យ​វិ​ច័​យនិង​ស្រាវជ្រាវលម្អិត​បន្ថែមទៀតពីមូលហេតុ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិធ្វើបុណតាមប្រពៃណីជនជាតិព្នង ​៕