បេីចងជួលរថយន្តស្ទូចឥវ៉ាន់ត្រូវរករបស់ល្អដូចករណីនេះចងកំពុងតែស្ទួចៗស្រាប់តែបាក់សង្កត់ខ្សែភ្លេីងចុះបេីចំអ្នកដំ​ណេីរវិញ?

បេីចងជួលរថយន្តស្ទូចឥវ៉ាន់ត្រូវរករបស់ល្អដូចករណីនេះចងកំពុងតែស្ទួចៗស្រាប់តែបាក់សង្កត់ខ្សែភ្លេីងចុះបេីចំអ្នកដំ​ណេីរវិញ?

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ បង្គោលភ្លើង២ដើមបានបាក់ត្រឹមគល់នឹងខ្សែភ្លើងបានដាច់ធ្លាក់រាយប៉ាយបន្ទាប់ពីរថយន្តស្ទូចឥវ៉ាន់មួយគ្រឿងបានស្ទូចសម្ភារលើកចំណុះបណ្តាលអោយបាក់ដងស្ទូចសង្កត់កាលពីវេលាម៉ោង៨នឹង៤០ នាទីព្រឹកថ្ងៃទី២០ខែវិច្ចិកាឆ្នាំ២០១៩ដោយហេតុការណ៍នេះស្ថិតនៅក្នុងការដ្ឋានជួសជុលស្ថានីយ៍តូតាល់ ផ្លូវ៣១០កែងមហាវិធីព្រះមុនីវង្សសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។

បើតាមសម្តីពីកម្មករដែលបានបម្រើការនៅក្នុងការដ្ឋាន ខាងលើបានអោយដឹងថាមុនកើតហេតុរថយន្តស្ទូចមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3E-4137 បានមកស្ទូចឥវ៉ាន់ចេញពីក្នុងការដ្ឋានប៉ុន្តែដោយសារស្ទូចឥវ៉ាន់លើសចំណុះក៏បណ្តាលអោយបាក់ដងស្ទូចសង្កត់លើខ្សែភ្លើងដាច់រាយប៉ាយនឹងធ្វើអោយបង្គោលភ្លើងចំនួន២ដើមទ្រេត ហើយបុរសជាកម្មករម្នាក់បានរងរបួសស្រាល ។

Sponsor

ក្រោយមានករណីនេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកងទី១បានចុះមកដល់ទីតាំងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញចុះមកពិនិត្យជាក់ស្តែងឃើញថាប៉ះពាល់ដល់សម្បត្តិសាធារណៈ ទើបសម្រេចអូសយករថយន្តស្ទូចនោះទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះតាមផ្លូវច្បាប់៕