មិនដឹងជាភ័យរន្ធត់យ៉ាងណាទេ! កំពុងតែជិះក្នុងរថយន្តសុខៗ​ស្រាប់តែមានដែកទំងន់រាប់គីឡូធ្លាក់មកចំបណ្តាលអោយ​រង​កាខូចខាតសំណាងមិនចំមនុស្ស

មិនដឹងជាភ័យរន្ធត់យ៉ាងណាទេ! កំពុងតែជិះក្នុងរថយន្តសុខៗ​ស្រាប់តែមានដែកទំងន់រាប់គីឡូធ្លាក់មកចំបណ្តាលអោយ​រង​កាខូចខាតសំណាងមិនចំមនុស្ស

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ករណីធ្លាក់ដែកពីលើការដ្ឋានអគារ៤២ជាន់រួចមកចំរថយន្តមួយគ្រឿងម៉ាក(Mercedes)របស់ប្រជាពលដ្ឋ នៅខាងក្រោមរងកាខូចខាតយ៉ាងដំណាំនិងសំណាងបំផុតដែលមិនចំមនុស្សនៅតាមដងផ្លូវ បណ្ដាលបាត់បង់ជីវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង​២៥​នាទីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩ស្ថិត​នៅចំណុចសំណង់អគារ​៤​២ជាន់ក្នុងសង្កាត់បឹងកេងកង១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។

Sponsor

រថយន្តរងគ្រោះជារថយន្តទំនើបម៉ាក(Mercedes)ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ2BC-7788 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណម្នាក់។

តាមប្រភពនៅកន្លែងកេីតហេតុបានឱ្យដឹងថារថយន្តរង​គ្រោះកំពុងធ្វើដំណើរលើដងមហាវិថីព្រះមុន្នីវង្សពីត្បូងមកជើងលុះមកចំណុចកើតហេតុក៏មនដុំដែក១ដុំដែលមានទម្ងន់រាប់គីឡូបានធ្លាក់មកចំរថយន្តផ្នែកខាងក្រោយរថយន្តតែម្ដង ។

សូមរំលឹកថាកាលពីរសៀលថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៩ ក៏មានករណីធ្លាក់ដែកពីអគារ៤២ជាន់នេះមកទម្លុះរថយន្តផ្នែកខាងមុខម៉ាកឡិចស៊ី៣៥០របស់ពលរដ្ឋមួយគ្រឿងផងដែរ ៕