សម្រែកទ្រហោយំម្តាយរកកូនដោយសារតែ! តៃកុងវ័យ​ក្មេងបេីកបរថយន្តក្រឡុកសុីម៉ងត៍ក្នុងល្បឿនលឿនទៅទាំងកំរោលបណ្តាលអោយរអិលក្រឡាប់បែកផ្កាភ្លេីងឆេះរួចសង្កត់ផ្ទះនិងក្មេងតូចម្នាក់ស្លាប់

សម្រែកទ្រហោយំម្តាយរកកូនដោយសារតែ! តៃកុងវ័យ​ក្មេងបេីកបរថយន្តក្រឡុកសុីម៉ងត៍ក្នុងល្បឿនលឿនទៅទាំងកំរោលបណ្តាលអោយរអិលក្រឡាប់បែកផ្កាភ្លេីងឆេះរួចសង្កត់ផ្ទះនិងក្មេងតូចម្នាក់ស្លាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយសារតែរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបានបើកបរក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវ៥០ម៉ែត្រហើយបានរេចង្កូតរអិលក្រឡាប់ទៅសង្កត់លើផ្ទះប្រជាពលរដ្ឋបណ្តាលអោយឆេះនិងបង្ករអោយសង្កត់ទៅលេីក្មេអម្នាក់ស្លាប់នៅជាប់ថយន្តនោះកាលពីវេលាម៉ោង​១និង៣០នាទីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩ស្ថិត​នៅចំណុចភូមិអន្លង់គងថ្មីសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថាសពក្មេងស្រីខាងលើមានឈ្មោះ វន សុនិតា អាយុ៤ឆ្នាំនៅភូមិពោនសិចឃុំជានស្រុកកំចាយ​មារខេត្តព្រៃវែងចំណែកអ្នកបេីកបររថយន្តមានឈ្មោះ​ ភ្លូ ឆាង ភេទប្រុស អាយុ២០ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅភូមិត្រពាំងចកសង្កាត់ព្រៃវែងខណ្ឌដង្កោ។

Sponsor

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅត្រង់ចំណុចកើតហេតុនេះបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបានធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីទិសដៅពីជើងទៅត្បូងហើយខណៈមកដល់ចំណុចកើតហេតុដោយ​សារតែរថយន្តបើកវ៉ារថយន្តមួយគ្រឿទៀតក្នុងល្បឿនលឿន​ពេកក៏បានរេចង្កូតមកខាងស្ដាំដៃក្រឡាប់សង្កត់ទៅ​លើលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរទី​តាំង​និងបណ្ដាលឱ្យសង្កត់លើក្មេងស្រីម្នាក់ដែលកំពុងតែអង្គុយញាំនំនៅលើចិញ្ចើមផ្លូវស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មតែម្ដង ។

ហើយក្នុងហេតុការណ៍នេះដែរគឺមានអណ្ដាតភ្លើងឆាប់ឆេះរថយន្តបង្កធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះ។

ក្រោយពេលកើតហេតុគេសង្កេតឃើញមានសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ទីតាំងកើតហេតុដើម្បីធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយហើយចំណែកសាកសពក្មេងស្រីដែលស្លាប់ដោយ​សាររថយន្តក្រឡុកស៊ីម៉ង់ត៍សង្កត់លើត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕