​រថយន្ត២គ្រឿង​ពន្លះគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតនិងបង្ករអោយមានមនុស្ស៣នាក់រងរបួសឆ្ងន់ស្រាល

​រថយន្ត២គ្រឿង​ពន្លះគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតនិងបង្ករអោយមានមនុស្ស៣នាក់រងរបួសឆ្ងន់ស្រាល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ឆ្នាំង​:​ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិង​រថយន្តបបណ្តាលអោយមានមនុស្សប្រុសស្រី៣នាក់ឆ្ងន់និងស្រាលហេតុកានេះកេីតឡេីង​នៅ​​វេលាម៉ោង​១និង៣០នាទី​រំលងអធ្រាតឈានចូលថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩នៅ​ចំណុចផ្លូវកោងផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ​៦០និង​៦១ស្ថិតក្នុងភូមិក្រសះថ្មីឃុំតាជេសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច​បានអោយដឹងថាករណីនេះរវាងរថយន្តម៉ាក​ NISSAN ពណ៌ត្រួយចេកពាក់ស្លាកលេខ​ភ្នំពេញបាត់ដំបង 3B:2131​ បើកបរដោយឈ្មោះ វ៉ាន់ សៀរ ភេទ ប្រុស​ អាយុ២៦ឆ្នាំ​ជនជាតិខ្មែរ​រស់នៅភូមិសុភី២ឃុំរតនៈក្រុងបាត់​ដំបងខេត្តបាត់ដំបង​បានបើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងពេលមកដល់ចំណុចកេីតហេតុ អ្នកបេីកបររថយន្តខាងលេីបានងោកងងុយដេក​ហេីយក៏រេចង្កូតមកបុកនឹងរថយន្តម៉ាក​ HYANDAI​ ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ
2W:4453 បើកបរដោយឈ្មោះ យឿន ពេជ្រ​ ភេទប្រុស អាយុ២២ឆ្នាំ​ជនជាតិខ្មែរ​រស់នៅភូមិបាក់ព្រីងឃុំស្នាមព្រះ ស្រុកបាកានខេត្តពោធិ៍សាត់និងអ្នករួមដំណើរម្នាក់ឈ្មោះ សេង ស្រីពៅ​ ភេទស្រីអាយុ២៥ឆ្នាំ​ជនជាតិខ្មែរ​រស់នៅភូមិត្រពាំងពោធិ៍ឃុំពង្រស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង​ក្នុងំដំណើរច្រាស់ទិសគ្នា ។

Sponsor

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ​បានបង្កការគ្រោះថ្នាក់​នេះបណ្តាលអោយមានអ្នករងរបួសមនុស្ស៣នាក់ស្រី១នាក់ករបួស​ធ្ងន់​២នាក់​(ប្រុស)របួសស្រាល​១នាក់​(ស្រី)និងមានការខូចរថយន្ត២គ្រឿងធ្ងន់

ក្រោយពីសមត្ថកិច្ចធ្វេីវាស់វែងរួចបានប្រគល់អោយសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ៕