កំពង់ឆ្នាំង: ផែនការបន្លាស់ទីផ្ទះបណ្តែតទឹកជាង២ពាន់ខ្នងឲ្យឡើងគោកនៅក្នុងក្រុងកំពង់ឆ្នាំងជិតបានជោគជ័យហើយ ដោយបច្ចុប្បន្ននេះអាជ្ញាធរខេត្តកំពុងជំរុញអោយក្រុមហ៊ុនមួយដែលទទួលម៉ៅការចាក់ដីរៀបចំទីតាំងភូមិថ្មីមួយនៅក្នុងភូមិដំបូកកកោះឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងខំធ្វេីអោយបានរួចរាល់នៅក្នុងរដូវប្រាំងឆ្នាំ២០១៩និងឆ្នាំ២០២០ខាងមុខនេះដើម្បីរៀបចំអោយប្រជាពលរដ្ឋដែលបានបន្លាស់ទីពី(ផ្ទះទឹកឡើងមករស់នៅលើគោកវិញ)ដើម្បីសាងសង់ផ្ទះរស់នៅជុំគ្នានៅក្នុងភូមិដែលកំពុងរៀបចំខាងលើនេះ ។
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តនិងជាប្រធានគណៈកម្មការបន្លាស់ទីផ្ទះបណ្តែតទឹកក្រុងកំពង់ឆ្នាំងមានប្រសាខន៍អោយដឹងថាដោយអនុវត្តន៍តាមផែនការបន្លាស់ទីផ្ទះបណ្តែតទឹកកន្លងមកតាមសំណើររបស់អាជ្ញាធរខេត្តប្រមុខរាជរដ្ឋាភិបាលបានធ្វើអនុប្រយោគកាត់ដីលិចទឹកនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំចំនួន៤០ហិកតាប្រគល់អោយអាជ្ញាធរខេត្តរៀបចំទីតាំងភូមិថ្មីមួយសំរាប់ផ្តល់ដីជូនប្រជាពលរដ្ឋបន្លាស់ទីផ្ទះបណ្តែតទឹកជាង២ពាន់គ្រួសារមានខ្មែរវៀតណាមនិងឥស្លាមនៅក្នុងក្រុងកំពង់ឆ្នាំងភាគច្រើនគឺជនជាតិវៀតណាាមអោយឡើងមករស់នៅលើគោកវិញ ។
លោក ស៊ុន សុវណ្ណារិទ្ធ បានអោយដឹងទៀតថាមកដល់ពេលនេះមានប្រជាពលរដ្ឋប្រមាណ៨០%បានអូសបង្គឿងផ្ទះទឹករបស់ខ្លួនរស់នៅលើខ្នងកោះចំការជាប់មាត់ទន្លេក្នុងភូមិទី៧សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងបានជាង១ឆ្នាំមកហើយ ។
ដោយឡែកនៅក្នុងទន្លេគឺមានផ្ទះទឹកដែលមានបែរចិញ្ចឹមត្រីនៅពីក្រោមជាង២០០ខ្នងទៀតតាមផែនការតម្រូវអោយអ្នករស់នៅលើបែរត្រីទាំងអស់នោះឡើងមករស់នៅលើគោកវិញគឺអនុញ្ញាតអោយទុកបែរត្រីចិញ្ចឹមនៅក្នុងទន្លេតែត្រូវរុះដំបូលចេញនិងបង្គន់អនាម័យចេញផងដែរ ។
ចំពោះការជុំរុញក្រុមហ៊ុនម៉ៅការចាក់ដីរៀបចំទីតាំងខាងលើនេះគឺតំណាងសមាគមន៍ប្រជាពលរដ្ឋបានចរចារជាមួយក្រុមហ៊ុនចាក់ដីត្រូវគ្នាហើយគឺខាងក្រុមហ៊ុនត្រូវចាក់ដីអោយរួចរាល់សិនទើបទូរទាត់លុយជាក្រោយ ។
ដូច្នេះតាមគម្រោងនៅក្នុងឆ្នាំ២០២០នេះក្រសួងសាធារណៈការនិងផ្តល់ថវិកាជួយកសាងផ្លូវកៅស៊ូ២ខ្សែជាង៧គីឡូម៉ែត្រចេញពីទីតាំងភូមិថ្មីនេះហើយនៅពេលធ្វើផ្លូវរួចរាល់និងរៀបចំប្រពន្ធ័ទឹកស្អាតអគ្គីសនីនឹងរៀបចំតបណ្តាញអោយស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់ប្រមុខរាជរដ្ឋាភិបាល៕




