លោកឈៀង តុលា ប្រធាន​មន្ទីរ​កសិកមម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺនៅតែបន្តប្រព្រឹត្តអំពេីរពុករលួយបទល្មើសព្រៃឈើដដែល

លោកឈៀង តុលា ប្រធាន​មន្ទីរ​កសិកមម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺនៅតែបន្តប្រព្រឹត្តអំពេីរពុករលួយបទល្មើសព្រៃឈើដដែល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ស្ពឺ:​ ប្រធាន​មន្ទីរ​កសិកមម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺលោក ឈៀង តុលា សង្ស័យអាងខ្នងបង្អែករឹងមាំហើយបានជាធ្វើ​អ្វីៗ​តាម​អំពើ​ចិត្តទោះបី​គម្រោង​លក់​ដី​រដ្ឋ​​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺជាច្រើនកន្លែងហើយត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជារអោយបញ្ឈប់លុប(ស ជ ណ) ចោលនោះ។

បើតាមប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្ម​ខេត្តកំពង់ស្ពឺ មួយចំនួនបានប្រាប់ឲ្យអ្នកសារព័ត៌មានអោយដឹងថាទោះបី​គម្រោង​លក់​ដី​រដ្ឋ​ក្រោម​ការគ្រប់គ្រង​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺជាច្រើន​កន្លែង​ត្រូវ​ខកខាន​ដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានបញ្ជារអោយលុបចោល ស.ជ.ណ គម្រោង​លក់​ដី​រដ្ឋ​ក្រោម​ការគ្រប់គ្រង​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺហើយសារព័ត៌មានក្នុងស្រុកជាច្រើន បានផ្សាយព័ត៌មានជុំវិញរឿងអាស្រូវលក់ដីនេះយ៉ាងណាក៏ដោយក៏​លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រ​ម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺនៅតែមាន​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ដដែល​គឺប្រព្រឹត្តអំពើពុករលួយតែម្តង។

Sponsor

ប្រភពដែលស្និទ្ធស្នាលជាមួយនឹងលោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺបាន​បង្ហើប​ឲ្យ​ដឹងថាឥឡូវនេះ​ក្រុមហ៊ុន​ដែល​កក់​លុយ​ទិញ​ដី​ពី​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ កំពុង​ស្វះ​ស្វែងរក​អន្តរាគមន៍​ដើម្បី​យកលុយ​កក់​រាប់សិប​ម៉ឺន​ដុល្លារ​របស់ខ្លួន​មកវិញ​នោះ។

ក៏ប៉ុន្តែ​លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ធ្វើ​ហាក់ដូចជា​មិនដឹងមិនឮ​អ្វី​ទាំងអស់ហើយ​ក្រុមហ៊ុន​ដែល​កក់​លុយ​ទិញ​ដី​រដ្ឋ​ក្រោម​ការគ្រប់គ្រង​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺកំពុង​ជ្រួលច្របល់​យ៉ាង​ស្លន់ស្លោ​រត់រកកិច្ចអន្តរាគមន៍ក្រែងបានលុយកក់មកវិញប៉ុន្តែហាក់បីដូចជារាវម្ជុរក្នុងបាត​សមុទ្រអញ្ចឹង។

​ថ្មីៗ​នេះ​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺបាន​លើកឡើងថាទោះបី​គម្រោង​លក់​ដី​រដ្ឋ​ច្រើន​កន្លែង​ត្រូវ​ខកខាន​យ៉ាងណាក៏ដោយក៏​លោក ឈៀង តុលា នៅតនៅតែមានចំណូលពីបទល្មើសព្រៃឈើដែលបន្តកើតឡើងយ៉ាង​រាលដាលដែលក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ឆ្លងកាត់​ខេត្តកំពង់ស្ពឺចេញទៅ​លក់នៅក្នុងប្រទេសវៀតណាមតាមច្រកព្រំដែនក្នុងខេត្តកំពតនិង​ខេត្តតាកែវនៅតែ​ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺនិង​លោក ផល មុនី ដដែលជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺដដែល​។

ប្រភពចំណូលពីបទល្មើសព្រៃឈើនេះគឺលោកឈៀង តុលា រកបានតាមរយះលោក ឯម សុខខុម ជាមន្ត្រីរដ្ឋបា​លព្រៃឈើមួយរូបដែលពូកែខាងរកសេដ្ឋកិច្ចខ្លាំងណាស់ ដោយក្រុមឈ្មួញរកស៊ីបទល្មើសរត់ទៅជួបបង់ជាកញ្ចប់ៗក្នុង១ខែៗរាប់រយពាន់ដុល្លារជាថ្នូរនិងការមិនចាប់បង្ក្រាប។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តកំពង់ស្ពឺបាន​ឲ្យ​ដឹងថា ឈ្មួញ​ជាច្រើន​នាក់​នៅតែ​ហ៊ាន​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាលនិង​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ឆ្លងកាត់​ខេត្តកំពង់ស្ពឺចេញទៅប្រទេសវៀតណាមយ៉ាង​សុខ​ស្រួលព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។

ទន្ទឹមនឹងនេះ​នៅក្នុង​ស្រុក​ថ្ពងខេត្តកំពង់ស្ពឺមាន​រោង​សិប្បកម្ម​អារឈើ​ជាច្រើនកន្លែងកំពុងដំណើរការយ៉ាងរលូននិងនៅ​ក្នុងឃុំពោធិម្រាលឃុំពោធិចំរើនស្រុកបសេដ្ឋខេត្តកំពង់ស្ពឺមិនក្រោម១០កន្លែងនោះទេ(ក្រោមការគ្រប់គ្រងរបស់លោកនាយសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋនិងនាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋផងដែរ)។

ព្រោះ​ជា​ប្រភព​ចំណូល​របស់លោក ឈៀង តុលា និង​លោក ផល មុនី ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។

ប្រភព​ស្និទ្ធ​នឹង​លោក ឈៀង តុលា បាន​អះអាងថាចាប់តាំងពី​ខកខាន​ក្នុង​គម្រោង​លក់​ដី​រដ្ឋ​ជាច្រើន​កន្លែង​នោះគឺ​លោក ឈៀង តុលា កំពុង​តែចាត់វិធានការ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​ខ្លាំងក្លា​ជាង​មុន​ទៅទៀតហើយ​យកឈ្មោះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្មក៏ដូចជា​យក​ឈ្មោះ​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្មដើម្បី​បិទបាំង​ទង្វើ​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​៕