ផ្ទះបេីកល្បែងសុីសងចាក់ភ្នាល់បាល់មួយកន្លែងគ្មានស្លាក​យីហោកំ​ពុងតែបេីកលេងយ៉ាងរលូនតេីអាជ្ញាធរខណ្ខ៧​មករាហ៊ានបង្ក្រាបទេ

ផ្ទះបេីកល្បែងសុីសងចាក់ភ្នាល់បាល់មួយកន្លែងគ្មានស្លាក​យីហោកំ​ពុងតែបេីកលេងយ៉ាងរលូនតេីអាជ្ញាធរខណ្ខ៧​មករាហ៊ានបង្ក្រាបទេ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ទីតាំងផ្ទះបេីកល្បែកសុីសងភ្នាល់បាល់មួយកន្លែងដែលគ្មានស្លាកយីហោចាប់ផ្ដើមបើកទទួលភ្ញៀវទាំងថ្ងៃទាំងយប់និងកំពុងតែដំណើរការ​យ៉ាងរលូនដោយគ្មានអាជ្ញាធរសមត្ថកិច្ចហ៊ានបង្រ្កាបទីតាំងខាងលេីនេះឡេីយចំពោះទីតាំងខាងលេីស្ថិតនៅតាមបណ្តោយផ្លូវ១៥៦សង្កាត់​វាលវង់​ខណ្ខ៧មករារាជធានីភ្នំពេញ)

បន្ទាប់ពីបើកដំណើរលេងទាំងយប់ទាំងថ្ងៃប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធពាក់ព័ន្ធលោក​ លីម​ សុភា​ អភិបាល​នៃ​គណះ​អភិបាលខណ្ខ៧មករានិងអធិការនគរបាលខណ្ខ​៧មករាសូមមេត្តាចុះពិនិត្យមេីលផង​ដោយសារទីតាំងខាងលើនេះមានបង្កប់ល្បែងស៊ីសងខុសច្បាប់រួចបានបេីក​លេងយ៉ាងរលូនដោយផ្ទះខាងលេីមិនមានដាក់ស្លាកយីហោអ្វីទាំងអស់គ្រាន់តែប់កទ្វាតែបន្តិចសម្រាប់អោយអ្នកញៀនល្បែងចូលបានក្លែងបន្លំជាកន្លែងលក់កាហ្វេខាងមុខ។

Sponsor

ប្រជាពលរដ្ឋបានបន្តអោយដឹងទៀតថាទីតាំងនេះសំបូរទៅដោយក្មេងៗទំនើងក្មេងស្ទាវនិងអ្នកញៀនល្បែងតាមប្រព័ន្ធonline ចេញចូលលេងជាហូរហែរតែហេតុអ្វីក៏បើកលេងបានស្រួលបែបនេះឬក៏ម្ចាស់ទីតាំងមានទំនាក់​ទំនង​ល្អយ៉ាងណាជាមួ​យ​អាជ្ញាធរគ្រប់ថ្នាក់បានជាធ្វើមិនដឹងដូច្នេះ ។

ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធពាក់ព័ន្ធជាពិ​សេស​លោក លីម​ សុភា​ អភិបាលខណ្ខមេត្តាចុះពិនិត្យ​ទីតាំងនេះផងព្រោះបទល្មើស(ឆក់ ប្លន់ គ្រឿងញៀនជា​ច្រើន​កើតចេញពីល្បែងសុីសងទាំងនេះ។

មហាជននឹងរង់ចាំមើលថាតើលោកអភិបាលក៏ដូចជាលោកអ​ធិ​ការនគរបាលខណ្ឌ៧មករាហ៊ានបង្ក្រាបទីតាំងល្បែងនេះ ឬទុកលម្អក្នុងខណ្ឌបន្តទៀត ។

ប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដាក់និងលោកស ថេត ស្នងការនគរបាលរាជធានីភ្នំ​ពេញសុទ្ធតែធ្លាប់បានចេញបទបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមទីតាំងល្បែងស៊ីសងគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញព្រោះវាជាមូលហេតុនាំឲ្យមានសកម្មភាពចោរឆក់ចោរប្លន់បែរជាអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌ៧មករាមិនខ្វល់ចំពោះការបង្ក្រាប​នោះទេ។

គួររំលឹកផងដែរថាថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីក៏បានប្រកាសអោយបញ្ឍប់ផ្តល់អាជ្ញាបណ្ណនិងបង្ក្រាបទីតាំងបើកអាជីវកម្មល្បែងភ្នាល់តាមអុិនធើណិតទាំងអស់ផងដែរ ។

គួរបញ្ជាក់ផងដែរក្នុងខណ្ខ៧មករាគឺសំបូរណាស់កន្លែងបេីកល្បែងសុីសងមានទាំងកន្ទុយលេខកន្លែងភ្នាល់បាល់និងល្បែងស្ទេីរគ្រប់ប្រភេទដែលអាជ្ញាធរមិនបង្រ្កាបទុកគ្រាន់លំអភ្នែក។