បុរស់ម្នាក់ជាអ្នកសុីឈ្នួលកាប់ចំការខណះកាប់ដេីមឈេីបាន​រលំពី​លេី​សង្កត់បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែង

បុរស់ម្នាក់ជាអ្នកសុីឈ្នួលកាប់ចំការខណះកាប់ដេីមឈេីបាន​រលំពី​លេី​សង្កត់បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កោះកុង​:​ កម្លាំងអធិការដ្ឋានបានទទួលពត៌មានពីប្រជាពលរដ្ឋតាមរយះទូសព្ទ័មានករណីមនុស្សស្លាប់ត្រូវដើមឈើរលំកិនសង្កត់ពីលើនៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩វេ​លា​ម៉ោង១០នឹង៣៥នាទីព្រឹកស្ថិតនៅចំនុចព្រែកស្ងរស្ថិតនៅក្នុងភូមិជ្រោយប្រស់ឃុំជ្រោយប្រស់ស្រុកកោះកុងខេត្តកោះកុង។​

សមត្ថកិច្ច​បានអោយដឹងថាជនរងគ្រោះឈ្មោះ ទូច ថេង ភេទប្រុសអាយុ៤៩ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិស្ទឹងថ្មីឃុំប្រម៉ោយស្រុកវាលវែងខេត្តពោធិ៍សាត់មុខរបរសុីឈ្នួល​កាប់ចំការនៅចំនុចខាងលើ។

Sponsor

កម្លាំងអធិការដ្ឋាននិងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំជ្រោយប្រស់និងអាជ្ញាធរ ភូមិ-ឃុំ-ពេទ្យប៉ុស្ដិ៍សុខភាពជ្រោយប្រស់ បានចុះទៅដល់កន្លែងកើតហេតុហើយពិនិត្យនឹងធ្វើកោ​សល្យវិច្ចយ័យ៉ាងលម្អិតតាមការសន្និដ្ឋានជនរងគ្រោះខាងលើពិតជាបានស្លាប់ដោយសារឈើរលំកិនសង្កត់ពីលើពិតប្រាកដមែនពេលពិនិត្យរួចរាល់កម្លាំងសម្ថកិច្ចយើងក៏បានប្រគល់សាកសពជនរងគ្រោះទៅអោយសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។