ខេត្តព្រះវិហារ: ប៉េអឹមប្រធានស្នាក់ការព្រំប្រទល់ខេត្តព្រះវិហារនិងសៀមរាបដែលមានឈ្មោះ ចាន់ ស៊ី បានជួបគ្រោះថ្នាក់ចរាចណ៍បណ្ដាលឲ្យមានអ្នករបួសមនុស្ស៥នាក់ប្រធានស្នាក់ការសន្តិសុខ២១០នៅព្រំប្រទល់ជាប់ស្រុកគូលែននិងស្រុកស្វាយលើបានជួបគ្រោះថ្នាក់ចរាចណ៍បណ្ដាលឲ្យរងរបួសនិងអ្នករួមដំណើរចំនួន៤នាក់ទៀត។
ប្រភពព័ត៌មានពីនគរបាលស្រុកគូលែនបានឲ្យដឹងថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង១១និង៤០នាទីព្រឹកត្រង់ចំណុចមុខផ្ទះឈ្មោះរាំ ថុតភូមិគូលែនត្បូងឃុំគូលែនត្បូងលើផ្លូវជាតិលេខ៦៤។
សូមបញ្ជាក់ថាក្នុងករណីនេះបង្កឡើងដោយរថយន្តកែឆ្នៃបុកជាមួយរថយន្តតូយូតាហៃឡាក់រីវូក្នុងដំណើរផ្ទុយគ្នាបណ្តាលឲ្យខូចខាតរថយន្ត២គ្រឿងធ្ងន់១ស្រាល១គ្រឿង។
អ្នកបើកបររថយន្តទី១ឈ្មោះ នឿន ឆៃណាំង ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិក្របៅឃុំគូលែនត្បូងស្រុកគូលែន បើកបររថយន្តកែឆ្នៃពណ៌ខៀវគ្មានផ្លាកលេខដឹករោងការ មកពីកើតទៅលិចខូចខាតស្រាល ។
អ្នកបើកបរទី២ឈ្មោះចាន់ ស៊ី ភេទប្រុសអាយុ៤១ឆ្នាំបមុខរបរ អាវុធហត្ថស្រុកគូលែនបើកបររថយន្តម៉ាកតូយូតាហៃឡាក់រីវូ ពណ៌សរពាក់ផ្លាកលេខខេមរភូមិន្ទ០៩.២.០៥៨៦ខូចខាតធ្ងន់ ជាតៃកុងរបួសស្រាល។
អ្នករួមដំណើរ៤នាក់ស្រី២នាក់១.ឈ្មោះស្រាក់ ម៉ារី ភេទស្រីអាយុ៣៩ឆ្នាំរស់នៅភូមិស្រយង់ត្បូងឃុំស្រយង់របួសស្រាលត្រូវជាប្រពន្ធអ្នកបើកបរទី២.សែម ឡាំ ភេទប្រុសអាយុ ៤០ឆ្នាំរស់នៅភូមិស្រយង់ត្បូងឃុំស្រយង់របួសស្រាល។
ទី៣.ឈ្មោះអួច ផល្លា ភេទស្រីអាយុ៣៩ឆ្នាំរស់នៅភូមិស្រយង់ត្បូងឃុំស្រយង់របួសស្រាលទី៤ឈ្មាះ ទិម សេរីភេទប្រុសអាយុ៦ឆ្នំារបួសស្រាល។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុបង្កគឺរថយន្ត កែឆ្នៃ ជែងរថយន្តដឹកទឹកដែលចតដាក់ទឹកកនៅមុខផ្ទះសុខ ម៉េងសេង ចូលក្នុងចំណែកផ្លូវរបស់រថយន្តដែលមកពីទិសខាងលិច
ក៏បុកគ្នាតែម្តង។
ករណីនេះវត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

