ក្លាហាន​មែន! ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឆក់កាបូប​ពីជនរងគ្រោះបានសម្រេចហេីយតែត្រូវជនរងគ្រោះដេញតាមឃាត់ខ្លួនអោយសមត្ថកិច្ច

ក្លាហាន​មែន! ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឆក់កាបូប​ពីជនរងគ្រោះបានសម្រេចហេីយតែត្រូវជនរងគ្រោះដេញតាមឃាត់ខ្លួនអោយសមត្ថកិច្ច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ជន​សង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកNexស្លាកលេខ​ភ្នំ​ពេញ1HZ-6481បានធ្វើសកម្មភាពឆក់កាបូបពីបុរសម្នាក់​កាលពីវេលាម៉ោងជាង១រសៀលថ្ងៃទី២៣​ខែ​វិច្ឆិកាឆ្នាំ២០១៩​ស្ថិត​នៅតាមផ្លូវ១៩៣កែងមហាវិថីម៉ៅសេទុងស្ថិតក្នុងសង្កាត់ទួលស្វាយព្រែទី១ខណ្ឌបឹងកេងបន្ទាប់ពីឆក់ការបូបពីជនរងគ្រោះបានហើយភ្លាមៗជនរងគ្រោះបានជិះដេញទាន់ក៏ប្រទាយប្រតប់គ្នាស្របពេលកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងមកដល់ក៏ឃាត់ខ្លួនជន​សង្ស័យមកសាកសួរភ្លាមៗនៅអធិការដ្ឋាននគរបាលខណ្ឌផងដែរ។

បន្ទាប់ពីឃាត់និងសាកសួរជនសង្ស័យបានសារភាពថាខ្លនពិត​ជាបានឆក់កាបូបពីជនរងគ្រោះខាងលើមែន។

Sponsor

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីរៀបចំសុំណុំរឿងបញ្ជូនទៅតុលាការ។