តេីលោកស្នងកាខេត្តកោះកុងនិងលោក​ ខាំ​ វង្ស​ នាយប៉ុស្តិនគរបាលរដ្ឋបាលស្រែអំបិលមានទំនាក់ទំនងអ្វីបានជា​ត្រឹម​តែហៅទៅសួរនាំបន្តិបន្តួចរួចចេញសេក្តីបំភ្លឺទាំងប្រជាពល​រដ្ឋមិនអស់ចិត្ត

តេីលោកស្នងកាខេត្តកោះកុងនិងលោក​ ខាំ​ វង្ស​ នាយប៉ុស្តិនគរបាលរដ្ឋបាលស្រែអំបិលមានទំនាក់ទំនងអ្វីបានជា​ត្រឹម​តែហៅទៅសួរនាំបន្តិបន្តួចរួចចេញសេក្តីបំភ្លឺទាំងប្រជាពល​រដ្ឋមិនអស់ចិត្ត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កោះកុង: បន្ទាប់ពីផ្ទុះការរិះគន់ជាបន្តបន្ទាប់តាមរយះបណ្តាញសារព័ត៌មាននិងបណ្តាញសង្គមមួយចំនួនទៅលើលោក ខាំ វង្ស នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិលថាមានការឃុបឃិតទាលុយបង់ខែពីក្រុមក្មេងស្ទាវមា្នក់ៗរាប់រយដុល្លារដើម្បីជាថ្នូរក្នុងការបើកដៃអោយមានការប្រព្រឹត្តបទល្មើស​គ្រឿងញៀននៅក្នុងមូលដ្ឋានដែលខ្លួនកាន់កាប់ល្មើសទៅនិងបទ​បញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឩបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលសម្តេចតែងតែក្រើនរំលឹក​ទៅ​ដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ត្រូវនាំគ្នាខិតខំទប់ស្កាត់និងបង្ក្រាបអោយបាននៅរាល់បទល្មើសគ្រឿងញៀនដែលមាន​នៅក្នុងមូលដ្ឋានដេលខ្លួនកាន់កាប់ ។

ឃើញថាស្នងការដ្ឋាននគរបាលខេត្តកោះកុងបានបង្កើតក្រុមការងារចុះស្រាវជ្រាវដែលមានលោកឩត្តមសេនីយ៍ត្រី គង់ យ៉ាន ជាប្រធានក្រោយការចុះស្រាវជ្រាវពីរឿងរ៉ាវ​ស្អុយ​រលួយរបស់លោក ខាំ វង្ស នាយប៉ុស្តិ៍ស្រែអំបិលរួចមកនៅ​ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩ម្សិលម៉ិញស្នងការដ្ឋាននគរបាលខេត្តកោះកុងបានចេញសេចក្តីបំភ្លឺដែលមានការចុះហត្ថលេ​ខាដោយលោក គង់ យ៉ាន ដោយក្នុងលិខិតបំភ្លឺនោះបាន​បញ្ជាក់យ៉ាងច្បាស់ថាយោងតាមការឆ្លើយបំភ្លឺពីលោក ខាំ វង្ស នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិលការសម្ភាស៍ផ្ទាល់ជាមួយជំទប់ទី១ក្រុមប្រឹក្សាឃុំស្រែអំបិលលោកមេភូមិស្រែអំបិលនិងលោកមេភូមិត្រពាំងក្រុមការងារស្រាវជ្រាវ​រកមិនឃើញនូវកំហុសឆ្គងឬភស្តុតាងជាក់លាក់ណាមួយ ដើម្បីធ្វើការដាក់បន្ទុកដល់មន្ត្រីនគរបាលប៉ុស្តិ៍នគរបាលឈ្មោះ ខាំ វង្ស បាននោះឡើយហើយអ្វីដែលជារឿងគួរអោយសោកស្តាយគឺសមត្ថកិច្ចពុំបានធ្វើការសាកសួរនិងអង្កេតអោយស៊ីជម្រៅតាមរយះពលរដ្ឋនៅឡើយ ។

Sponsor

ក្រោយការចេញលិខិតបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុងរួចមកឃើញថាពលរដ្ឋនៅក្នុងស្រុកស្រែអំបិលជាច្រើននាក់បានសម្តែងនូវក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនដោយសារក្នុងមូលដ្ឋានរស់នៅ​របស់ពួកគាត់ពោពេញទៅដោយការចរាចរគ្រឿងញៀន និងការបង្កភាពអសន្តិសុខនានាពីក្រុមក្មេងស្ទាវដោយពួកគាត់បាននិយាយតគ្នាៗថាការចុះស្រាវជ្រាវរបស់ក្រុមកា​រងារស្នងការដ្ឋាននគរបាលខេត្តកោះកុងហាក់ពុំមានភាពស៊ីជម្រៅនិងតម្លាភាពនោះទេដោយពួកគាត់សួរនាំត្រឹមតែមន្ត្រីដួចគ្នាប៉ុណ្ណោះហេតុនេះហើយពលរដ្ឋនៅក្នុងស្រុកស្រែអំបិលធ្វើការស្នើរសុំយ៉ាងទទួចដល់ថ្នាក់ដឹកនាំក្រសួងម​ហាផ្ទៃមេត្តាចាត់ក្រុមអធិការកិច្ចសំងាត់របស់ក្រសួងមហាផ្ទៃ ដើម្បីចុះមកធ្វើការស៊ើបអង្កេតពីរឿងរ៉ាវនេះអោយបានស៊ីជម្រៅនិងមានតម្លាភាពផងកុំចុះមកបានត្រឹមតែវាយទឹក​បង្អើល​ត្រីបែបនេះនោះ ។

ជុំវិញបញ្ហាខាងលើភ្នាក់ងារយើងបានធ្វើការទំនាក់ទំនងសុំការបំភ្លឺពីលោក គង់ យ៉ាន ស្នងការរងទទួលបន្ទុកធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងនិងជាប្រធានក្រុមការងារចុះស្រាវជ្រាវបញ្ហាខាងលើដែរតែលោកបាន​ប្រាប់តាមទូរសព័្ទថាលោករវល់នៅឆ្ងាយមិនអាចផ្តល់បទ​សម្ភាសបាននោះទេចាំលោកទំនេរចាំជួបគ្នា ។

គួររំលឹកថាកន្លងមកលោក មីន រស្មី ស្នងការរងទទួលផែន​បង្ក្រាបបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកោះកុងក៏ធ្លាប់បានបញ្ជាក់ដែរថាកន្លងមកលោកក៏ធ្លាប់ទទួលបានដំណឹងក្រៅផ្លូវការពីភាពអសកម្មមួយចំនួនក្នុងស្រុកស្រែអំបិលដែរប៉ុន្តែមកទល់និងពេលនេះគឺខាងលោក​នៅពុំទាន់ទទួលព័ត៌មានឬបន្តឹងផ្លូវការណាមួយពីពលរដ្ឋចំពោះលោកនាយប៉ុស្តិ៍ ខាំ វង្ស នៅឡើយទេទើបលោកមិនមានចំណាត់ការចំពោះលោក ខាំ វង្ស បានបើសិនជាពលរដ្ឋបានសរសេរជាលាយលក្ខណ៍អក្សរដាក់នៅតាមប្រអប់សំបុត្រសំងាត់របស់រដ្ឋបាលឃុំ/ស្រុកវាជាការល្អ ។

ប៉ុន្តែរឿងនេះត្រូវបានពលរដ្ឋលើកឡើងថាពួកគាត់មិនហ៊ានផ្តល់ព័ត៌មានអោយសមត្ថកិច្ចនោះទេព្រោះពួកគាត់បានអស់ជំនឿលើសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋានដែលជាក្តីកង្វល់របស់ពួកគាត់ហើយដូច្នេះមាន​តែខាងព័ត៌មានទេដែលអាចជួយពាំនាំនូវទុក្ខកង្វល់របស់ពួកគាត់ជូនដល់ថ្នាក់ដឹកនាំអោយបានដឹងលឺពីបញ្ហាទាំងអស់នេះ មិនតែប៉ុណ្ណោះទេកន្លងមកក៏ធ្លាប់មានការគំរាមកំហែងមិនអោយពលរដ្ឋរាយការណ៍ពីបញ្ហាទាំងនេះដែរ បើសិនជាដឹងថាមានការរាយការណ៍ចេញពីអ្នកណាអ្នកនោះច្បាស់ជាមិនអាចនៅបានសុខនោះទេ ៕