មិនដឹងមានរឿងអ្វីទេបានជានាយផ្នែកគ្រប់គ្រងនគរបាល​ប៉ុស្តិ៍រដ្ឋបាលនៃអធិការដ្ឋានស្រុកស្ទឹងហាវបានសម្រេចចិត្តចងករសម្លាប់ខ្លួនដោយបន្សល់ទុកលិខិតបញ្ជាក់មួយសន្លឹក

មិនដឹងមានរឿងអ្វីទេបានជានាយផ្នែកគ្រប់គ្រងនគរបាល​ប៉ុស្តិ៍រដ្ឋបាលនៃអធិការដ្ឋានស្រុកស្ទឹងហាវបានសម្រេចចិត្តចងករសម្លាប់ខ្លួនដោយបន្សល់ទុកលិខិតបញ្ជាក់មួយសន្លឹក

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ:​ មន្ត្រីនគរបាលទទួលបន្ទុកជានាយផ្នែកគ្រប់​គ្រង​នគរបាលប៉ុស្តិ៍រដ្ឋបាលអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុមួយរូបបានសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនវេលាម៉ោង​៤ទៀបភ្លឺឈានចូលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩ដោយប្រើខ្សែគេាចងភ្ជាប់ទៅនឹងធ្នឹមរេាងកាហ្វេរបស់គាត់ស្ថិតក្នុងក្រុម០១ ភូមិ០៣ឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុជាមួយនិងការបន្សល់ទុកសំបុត្រមួយច្បាប់ជូនដល់ក្រុមគ្រួសារនិងសមត្ថកច្ចិពាក់ព័ន្ធ ។

សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវនៃស្នងការដ្ឋានខេត្តព្រះសីហនុប្រាប់ថាសាកសពជនរងគ្រោះឈ្មោះ ហុឹម សំបូរ​ ភេទប្រុស​អាយុ៥៣ឆ្នាំ​ជានាយផ្នែកគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ មានទីលំនៅបច្ចុប្បន្នក្រុម០២ភូមិ៣ឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុ។

Sponsor

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាបន្ទាប់ពីមានការភ្ញាក់ផ្អើលពីក្រុមគ្រួសារនិងប្រជាពលរដ្ឋដែលមានលំនៅឋានជិតគ្នាថាមានករណីធ្វើអត្តឃាតចងករសម្លាប់ខ្លួនពេលនោះសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានចុះទៅដល់​កន្លែងកើតហេតុខាងលើបានធ្វើការត្រួតពិនិត្យនិងបានរកឃើញលិខិតបណ្តាំបញ្ជាក់មួយសន្លឹកនៅក្បែរសាកសពជនរងគ្រោះបញ្ជាក់ថាការស្លាប់របស់គាត់មិនមានពាក់ព័ន្ធនិងក្រុមគ្រួសារប្រពន្ធកូន៣នាក់និងអ្នកដទៃទេគឺជាកំហុសឆ្គងផ្ទាល់ខ្លួនរបស់គាត់( តែមិនដឹងថាជាកំហុសរឿងអីនះទេ)។

នៅក្នុងខ្លឹមសារលិខិតបញ្ជាក់បានឲ្យដឹងទៀតថាប្រពន្ធនិងកូនៗរបស់គាត់ស្រឡាញ់គាត់ណាស់សុំទោសប្រពន្ធសម្លាញ់​និងកូនទាំ៣នាក់យើងមានវាសនាជួបគ្នាបុណ្ណឹង។

លោកលាហើយលារហូតបើវាសនាមានចាំជួបគ្នាជាតិ​ក្រោយទៀតក្នុងលិខិតបណ្តាំជនរងគ្រោះខាងលើបញ្ជាក់ឲ្យដឹងទៀតថាលោកស្តាយប៉ូលីសដែលរួមការងារជាមួយគ្នាជាង៣០ឆ្នាំសុទ្ធសឹងជាអ្នរាប់អានគ្នាយ៉ាងល្អរចំណែកលោកអធិការគឺជាមេដ៍ល្អរពេលនេះបែកគ្នារហូតហើយ។

ក្រោយពីសមត្ថកិច្ចននគរបាលជំនាញផ្នែកបច្ចេកទេសកោ​សល្យវិច័យពិនិត្យសាកសពនៃអធិការដ្ឋានស្រុកស្ទឹងហាវបានពិនិត្យរួចបានធ្វើការសន្និដ្ឋានថាជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនមិនពាក់ព័ន្ធនិងករណីឃាតកម្មឡើយ។

សាសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕