កិច្ចប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជាជប៉ុនក្នុងការទំនាក់ទំនងកិច្ចសហត្រូវបានពង្រីកឥតឈប់ឈរពី​មួយថ្ងៃទៅមួយថ្ងៃ

កិច្ចប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជាជប៉ុនក្នុងការទំនាក់ទំនងកិច្ចសហត្រូវបានពង្រីកឥតឈប់ឈរពី​មួយថ្ងៃទៅមួយថ្ងៃ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជាជប៉ុនពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានពូនជ្រំពង្រឹងនិងពង្រីកឥតឈប់ឈរ។

លោកនាយឧត្តមសេនីយ៍ នាង ផាត មានប្រសាសន៍ដូច្នេះក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈប្រតិភូសាលាបណ្ឌិតសភាការពារជាតិជប៉ុនដឹកនាំដោយលោក KOKU BUN RYOSEI នាយកសាលា​កាលពីថ្ងៃច័ន្ទ១៤ កើតខែកក្តិកឆ្នាំ រកា ឯកស័ក ព.ស ២៥៦៣ត្រូវនិងថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៩នៅវិមាន” មិត្តភាព “ទីស្តីការគណៈរដ្ឋមន្ត្រី ។ ​

Sponsor

លោក KOKU BUN RYOSEI ជំរាបជូនថាសាលាបណ្ឌិត សភាការពារជាតិជប៉ុនមានភាកិច្ចបណ្តុះបណ្តាលនាយ​ទាហានទាំងក្នុងនិងក្រៅប្រទេសនិងកំពុងមមាញឹកជាប់ជា ប្រចាំជាមួយនាយទាហានលើពិភពលោកក្នងការសិក្សា ឈ្វេងយល់ផ្លាស់ប្តូរចំណេះជំនាញលើវិស័យជាច្រើនក្នុងក្របខ័ណ្ឌ​ការពារជាតិប្រកបដោយប្រសិដ្ឋភាពខ្ពស់ ។

នាយឧត្តមសេនីយ៍ នាង ផាត កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ធសាលាមានទីតាំង ធំទូលាយ ប្រកបដោយ លក្ខណៈទំនើបទាន់សម័យបានឃើញសាលា គឺមានចិត្តចង់រៀន ។

រហូតមកដល់ពេលនេះសាលាបណ្ឌិតសភាការពារជាតិជប៉ុន បណ្តុះបណ្តាលនាយទាហានកម្ពុជាបានចំនួនប្រមាណ៣០ នាក់ប្រកបដោយគុណភាពសព្វថ្ងៃកំពុងបំរើការនៅក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ។

សាលានោះខ្ញុំបានអព្ជើាញទៅទស្សនកិច្ចជាមួយប្រមុខការពារជាតិសម្តេចពិជ័យសេនា ទៀ បាញ់ ទីពីរជាមួយប្រតិភូអាស៊ានជប៉ុុនជារៀងរាល់ឆ្នាំខ្ញុំតែងបានចូលរួមកិច្ចប្រជុំក្នុង​នាមប្រតិភូក្រសួងការពារជាតិនៅស្ទើរគ្រប់បណ្តាខេត្តផ្សេងៗដែលរៀបចំដោយរាជរដ្ឋាភិបាលជប៉ុន ។

យើងខ្ញុំសង្ឃឹមថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកង​ទ័ពប្រទេសទាំងពីរកម្ពុជា-ជប៉ុននិងត្រូវបានពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃបន្ថែមទៀតផងដែរ ៕