តេីលោក​ ជា​ ពិសី​ អភិបាល​ខណ្ខឬស្សីកែវមានបានជ្រាប​រឿងឈ្មួញ​ឈ្មោះ​តាវែង ដែលកំពុងចាក់ដីរំលោភប្រឡាយសាធារណៈនៅភូមិក្រោលគោឬទេ?

តេីលោក​ ជា​ ពិសី​ អភិបាល​ខណ្ខឬស្សីកែវមានបានជ្រាប​រឿងឈ្មួញ​ឈ្មោះ​តាវែង ដែលកំពុងចាក់ដីរំលោភប្រឡាយសាធារណៈនៅភូមិក្រោលគោឬទេ?

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ អាជ្ញាធរខណ្ខឬស្សីកែវមានបានជ្រាបរឿងឈ្មួញរកស៊ីដីធ្លីបាន​និងកំពុងធ្វើការចាក់ដីលុបប្រឡាយសាធារណៈនៅភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ​រាជធានីភ្នំពេញខណៈអាជ្ញាធរគ្មានវិធានការទប់ស្កាត់ទាល់តែសោះ ។

ប្រជាពលរដ្ឋបានផ្ញើរូបភាពមកនៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៩ដោយអះអាងថាតាវែងបាននិងកំពុងចាក់ដីលុបប្រឡាយសាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

Sponsor

ដោយឡែកឡានដឹកដីជាច្រើនរបស់តាវែងកំពុងបំផ្លាញផ្លូវនៅតំបន់នោះយ៉ាងធ្ងន់ធ្ងរខណៈអាជ្ញាធរពាក់ព័ន្ធមិន​ឃើញមានវិធានការអ្វីទាល់តែសោះ ។

ជុំវិញបញ្ហានេះពុំទាន់សុំការបញ្ជាក់ពីលោក ជា ពិសី អភិ​បាលខណ្ឌឫស្សីកែវបានទេនៅថ្ងៃទី២៥ខែវិច្ឆិកាដោយលោកប្រាប់ថាកំពុងជាប់រវល់ប្រជុំ ។

ប្រជាពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរនឹងមានចំណាត់យ៉ាងណាចំពោះ តាវែង រូបនេះឬទុកអោយឈ្មួញធ្វើអ្វីតាមតែអំពើចិត្ត ៕