រឿងគួរឲ្យភ្ញាក់ផ្អេីល! ស្រ្តី​ជាម្តាយប្រេីប្រាស់ថ្នាំញៀនសង្ស័​យ​បែកយកកូនទេីបតែអាយុ៩ថ្ងៃទៅជ្រលក់លេីកៗនៅទឹក​ទន្លេត្រូវបានប្រជាពលរដ្ឋឃេីញឃាត់ទាន់ពេល

រឿងគួរឲ្យភ្ញាក់ផ្អេីល! ស្រ្តី​ជាម្តាយប្រេីប្រាស់ថ្នាំញៀនសង្ស័​យ​បែកយកកូនទេីបតែអាយុ៩ថ្ងៃទៅជ្រលក់លេីកៗនៅទឹក​ទន្លេត្រូវបានប្រជាពលរដ្ឋឃេីញឃាត់ទាន់ពេល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ឥទ្ធិពល​អ្នកប្រេីថ្នាំញៀនលេីសកម្រិតយកកូនស្រីទេីបអាយុបាន៩ថ្ងៃជ្រលក់ទឹកទន្លបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយសង្គ្រោះក្មេងហេតុការណ៍នេះ​បានកេីតឡេីងកាលពីវេលាម៉ោង៦ព្រលប់​ថ្ងៃ​ទី​២៥ខែវិច្ឆិកា​ឆ្នាំ​២០១៩ស្ថិត​តាមមាត់ទន្លេក្នុងតំបន់មិនរៀបរយភូមិផ្សារតូច​សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ​រាជធានី​ភ្នំពេញ​។

ស្ត្រីជាម្តាយត្រូវបានគេស្គាល់ថាឈ្មោះទូច​ គឹម​សៀងហៃ​ អាយុ២៤ឆ្នាំមានទីលំនៅក្រុមទី១៤ភូមិ​ផ្សារ​តូច​សង្កាត់ទួលង្កែ​ទី១​ខណ្ឌឬស្សីកែវ​រាជធានី​ភ្នំពេញ​ចំណែកកូនស្រីអាយុថ្លៃឈ្មោះ​ ច័ន្ទ​ មុន្នីនាថ​ អាយុទេីបតែ៩ថ្ងៃ​។

Sponsor

តាមប្រភពព័ត៌មានឲ្យដឹងថានៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៥ខែវិច្ឆិកា​ឆ្នាំ​២០១៩ម្សិលមិញ​ស្ត្រីជាម្តាយសង្ស័យថាប្រេីថ្នាំញៀនលេីសកម្រិតហេីយបានយកកូនស្រីរបស់ខ្លួនអាយុទេីបតែបាន៩ថ្ងៃ​ប៉ុណ្ណោះ​ដេីរឡេីងលេីស្ពានបន្ទះឈេីដែលប្រពលរដ្ឋធ្វេីសម្រាបងូតទឹកឬឆ្លងកាត់អែបច្រាំងទន្លេហេីយស្ត្រីខាងលេីបានចាប់ជេីងកូនឡេីងលេីជ្រលក់លេីកជ្រលក់លេីកក្នុងទឹកទន្លេហេីយស្រែកគម្រាមថាបេីអ្នកណាហ៊ានចូលជួយកូននោះគាត់និងទម្លាក់ចូលទឹកតែម្តងពេលនោះប្រជាពលរដ្ឋដែលឃេីញហេតុការ​ណ៍​បានព្យាមលួងលោមស្ត្រីជាម្តាយនិងបានចាប់បំបែកកូនចេញពីម្តាយដេីម្បីជួយសង្គ្រោះកូននោះឲ្យរួចផុតពីគ្រោះមរណៈអស់រយៈពេលជាច្រេីនម៉ោងរហូតដល់នៅម៉ោង៦ល្ងាច​ថ្ងៃ​ដដែល។

ប្រភពបន្តថាបន្ទាប់ពីបំបែកកូនចេញពីម្តាយហេីយនោះប្រជាពលរដ្ឋចិត្តបុណ្យបានទិញទឹកដោះគោបំបៅឲ្យកូននោះ​ពេញមួយយប់រហូតដល់ព្រឹកថ្ងៃទី២៦ខែវិច្ឆិកា​ឆ្នាំ​ដដែលស្ត្រីជាម្តាយបានមកឡាំប៉ាស្រែកយកកូនទៅវិញតែអ្នកជួយ​សង្គ្រោះបារម្ភពីសុវត្ថិភាពកូនស្រីនោះទេីបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដេីម្បីរកវិធីជួយក្មេង។

បន្ទាប់ពីសមត្ថកិច្ចបានដឹងហេីយក៏រាយការណ៍ទៅចៅសង្កាត់ដេីម្បីឲ្យរកដំណោះស្រាយដេីម្បីបញ្ចៀសខ្លាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយដល់កូននោះខាងសង្កាត់ក៏ចាត់​ចែងហៅម្តាយក្មេងទៅនិយាយហេីយស្ត្រីជាម្តាយក៏ប្រគល់កូនតូចរបស់ខ្លួនទៅសង្គមកិច្ចខណ្ឌឬស្សីកែវដេីម្បីមេីលថែ៕