ចឹងតេីបានជារថយន្តសេរីទំនេីបៗឧស្សាហ៍ឆេះ! កម្លាំង​ចម្រុះបង្រ្កាបទីតាំងកាត់តនិងដំឡេីងរថយន្តខុសបច្ចេកទេសមួយកន្លែងរងឃេីញរថយន្តទំនេីប៣គ្រឿងនៅខេត្តកណ្តាល

ចឹងតេីបានជារថយន្តសេរីទំនេីបៗឧស្សាហ៍ឆេះ! កម្លាំង​ចម្រុះបង្រ្កាបទីតាំងកាត់តនិងដំឡេីងរថយន្តខុសបច្ចេកទេសមួយកន្លែងរងឃេីញរថយន្តទំនេីប៣គ្រឿងនៅខេត្តកណ្តាល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្ដកណ្ដាល: កម្លាំង​សមត្ថកិច្ច​ចម្រុះបានបង្ក្រាបទីតាំងកាត់​តនិងដំឡេីងរថយន្តខុសបច្ចេកទេសមួយកន្លែងនិងដក​ហូតបានវត្ថុតាងរថយន្តសេរីទំនើបចំនួន៣គ្រឿងកាលពីវេលា​ម៉ោង១០និង៤០នាទីថ្ងៃទី២៦ខែវិច្ចិកា​ឆ្នាំ​២០១៩ស្ថិតនៅក្នុងភូមិព្រែកជ្រៅឃុំរការកោងទី២ស្រុកមុខកំពូលខេត្កណ្ដាល។

ក្នុងប្រតិបត្តិការនេះដោយមានសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាលដឹកនាំដោយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានសហការជាមួយកម្លាំងសាខាគយនិងរដ្ឋាករខេត្ដកណ្ដាលនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។

Sponsor

សមត្ថកិច្ចបានបញ្ជាក់ថាទីតាំងកែច្នៃដំឡេីងរថយន្តគ្មានពន្ធ គ្មានច្បាប់អនុញ្ញាតិហើយចំពោះវត្ថុតាងរថយន្តទាំង៣គ្រឿង នេះត្រូវបានលោកព្រះរាជអាជ្ញារងសម្រេចឲ្យយកទៅរក្សាទុកនៅស្នាក់ការសាខាគយនិងរដ្ឋាករខេត្តកណ្ដាលដើម្បីអនុវត្តតាមនីតិវិធីចំណែកទីតាំងខាងលើត្រូវបិទជាបណ្ដោះអាសន្ន ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមានរថយន្តទេសចរណ៍ម៉ាក​ToyotacamryHybrid ពណ៌សចង្កូតឆ្វេងសេរីឆ្នាំ២០០៧ (រថយន្តកាត់ត)។

រថយន្តទេសចរណ៍ម៉ាក lexus RX330 ពណ៌ ទឹកប៊ិចចង្កូតឆ្វេង សេរីឆ្នាំ ២០០៤(រថយន្តកាត់ត)។

រថយន្តទេសចរណ៍ម៉ាកlexus NX200t ពណ៌ស ចង្កូតឆ្វេង ស៊េរីឆ្នាំ២០១៧(មិនមានឯកសារ)៕