ពិតជាខ្លាំងមែនហ៊ានពាក់ឯកសណ្ឋានប៉ូលីសក្លែងក្លាយចេញចាប់គំរាមគៀបសុីប្រជាពលរដ្ឋពេលយប់ត្រូវអស់លក្ខ័ជាប់ខ្នោះសមត្ថកិច្ចពិត

ពិតជាខ្លាំងមែនហ៊ានពាក់ឯកសណ្ឋានប៉ូលីសក្លែងក្លាយចេញចាប់គំរាមគៀបសុីប្រជាពលរដ្ឋពេលយប់ត្រូវអស់លក្ខ័ជាប់ខ្នោះសមត្ថកិច្ចពិត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ យកឯកសណ្ឋានក្លែងក្លាយជានគរបាលពាក់​សក្តិ​៣រួចជិះម៉ូតូដេញកាក់ម៉ូតូយុវជនម្នាក់សុំពិនិត្យទឹកនោមនិង សំឡុតគម្រាមយកទៅខណ្ឌបង្កមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ខែវិឆ្ឆិកាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤​ចំណុចមុខបុរីសែនមនោរម្យក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាយុវជនរងគ្រោះឈ្មោះ ជា សុផា​ណាត់ អាយុ២៤ឆ្នាំជាកម្មកររោងចក្រស្នាក់ម្តុំវត្ដអង្គ ខណ្ឌពោធិ៍សែនជ័យជិះម៉ូតូម៉ាកនិចពណ៌សពាក់ស្លាកលេខ ភ្នំពេញ1FE:1609 រីឯជនសង្ស័យដែលបន្លំជាប៉ូលិសមាន ឈ្មោះ ទូច ដេ វីត អាយុ២៤ឆ្នាំមានមុខរបរលក់ផលិតផល តាមអនឡាញស្នាក់នៅម្ដុំទូលទំពូងទី២ខណ្ឌចំការមនមានស្រុកកំណើតស្រុកស្អាងខេត្តកណ្ដាលជិះម៉ូតូម៉ាកឌ្រីមសង់ ០១៤ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CU:9499 ។

Sponsor

តាមប្រភពពីជនរងគ្រោះបានប្រាប់ថាមុនពេលកើតហេតុ គាត់បានជិះម៉ូតូពីរង្វល់មូលចោមចៅទៅតាមផ្លូវជាតិលេខ៤ ពីកើតទៅលិចខណៈពេលនោះក៏មានបុរសម្នាក់ពាក់ឯក សណ្ឋានប៉ូលិសជិះម៉ូតូដេញពីក្រោយរហូតដល់ចំណុចកើតហេតុខាងលើបានកាក់ម៉ូតូសុំឆែកឆេររួចពីឆែកឆេរ​ហេីយរកមិនឃើញអីសោះក៏គំរាមយកទៅខណ្ឌដើម្បីពិនិត្យទឹកនោម ។

បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ធ្វើដំណើរនិងអ្នកយកព័ត៌មានបានសាកសួរទេីបប៉ូលិសសក្តិ៣នោះដើម្បីបញ្ជាក់ពីអត្ដសញ្ញាណច្បាស់លាស់តែមិនព្រមឆ្លើយសោះ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់អញ្ជើញប៉ូលិសនោះនិងយុវជនរងគ្រោះមកប៉ុស្តិ៍ចោមចៅទី៣ដើម្បីសាក​សួរ​ ។

ក្រោយសួរនាំប៉ូលិសម្នាក់នោះបានឆ្លើយសារភាពថាខ្លួនជាសមត្ថកិច្ចក្លែងក្លាយទេហើយខោអាវឯកសណ្ឋាននេះ គឺទិញនៅផ្សារទឹកថ្លាព្រោះស្រលាញ់ខោអាវប៉ូលិសពេក ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួននិងកសាងសំណុំ​រឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការ​តាមវិតិធីនៃច្បាប់ ៕