តិរច្ឆាន​មែនឪពុកបង្កេីតវាយកូនខ្លួនឯកឡេីងសន្លប់នៅនិងកន្លែងដោយមានកាស្តាប់ពាក្យញុះញុងពីប្រពន្ធចុង

តិរច្ឆាន​មែនឪពុកបង្កេីតវាយកូនខ្លួនឯកឡេីងសន្លប់នៅនិងកន្លែងដោយមានកាស្តាប់ពាក្យញុះញុងពីប្រពន្ធចុង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ: ឪពុកវាយកូនបង្កតេីរហូតដល់សន្លប់បាត់ស្មារតី​ដោយសារតែកាញុះញុងពីម្តាយចុងហេតុការណ៍នេះបានកើតឡើងនាវេលា​ម៉ោង១០​និង២០យប់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៩នៅផ្ទះជួលមួយកន្លែងស្ថិតក្នុងសង្កាត់ចោមចៅ១​ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំ​ពេញ។

យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលនៅ​បន្ទ​ប់ជួលក្បែរនោះបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ​បុរសដែលជាឪពុកបានប្រើហិង្សាលើកូនប្រុសខ្លួនឯងដែល​មានអាយុទើប១០ឆ្នាំប៉ុណ្ណោះវាយរហូតទាល់សន្លប់បាត់​ស្មារតី។

Sponsor

ដោយទង្វើនេះគេសង្កេតឃើញកើតមានស្ទើរតែរាល់ថ្ងៃតែ​ម្តងហើយមូលហេតុដែលមានអំពើហិង្សានេះគឺដោយ​សារតែបុរសនោះស្តាប់តាមការញុះញង់របស់ប្រពន្ធចុង។

ប្រភពដដែលបានបន្តថាស្រ្តីដែលត្រូវជាម្តាយចុងមិនឲ្យក្មេងប្រុសរងគ្រោះទៅរៀនទៅសូត្រនោះទេថែមទាំងដាក់កំហិត​ឲ្យដើររើសអេតចាយក្នុងមួយថ្ងៃឲ្យបាន៣០០០០៛ឡើងទើប​មានបាយនិងម្ហូបបរិភោគហើយជារៀងរាល់ថ្ងៃក្មេងប្រុសនោះ​មិនដែលបានដេកនៅក្នុងបន្ទប់ទេគឺបានត្រឹមដេកលើ​ប៉ោអ៊ីនៅនិងមុខបន្ទប់ប៉ុណ្ណោះសូម្បីតែទឹកងូតក៏មិនឲ្យគ្នាចូលងូតដែរ។

ក្មេងប្រុសរងគ្រោះឈ្មោះ ហុល អាយុទើបតែ១១ឆ្នាំឳពុករប​ស់ខ្លួនឈ្មោះ បូរិន មុខរបរធ្វើការសំណង់ស្នាក់នៅកន្លែងកើត​ហេតុខាងលើ។

ដោយពលរដ្ឋឃើញទង្វរំលោភបំពានសិទ្ធិកុមារពេកទើប​សម្រេចចិត្តទៅប្តឹងសម្ថតកិច្ចនគរបាលចោមចៅ១ឲ្យមកចុះកន្លែងកើតហេតុដើម្បីមកធ្វើអន្តរាគមន៍លើករណីនេះ។

ក្រោយកើតហេតុសម្ថតកិច្ចមូលដ្ឋានក៏បានចុះមកដល់រួចឃា​ត់ខ្លួនបុរសជាឪពុកបង្កើតយកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបា​ល​ចោមចៅ១ដើម្បីសាកសួរនិងធ្វើសំណុំរឿងតាមនិតិ​វិ​ធី​ច្បាប់៕