ភ្នំពេញៈ បុរស់ម្នាក់ទាញកាំបិតតាំងតោដេញកាប់ក្មេងស្រីម្នាក់គ្រាន់តែរឿងមេីលមុខបង្ករអោយមានកាភ្ញាក់ផ្អេីលនៅមុខផ្ទះគ្មានលេខកាពីវេលាម៉ោង០៩និង៣០នាទីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ភូមិតាងៅសង្កាត់និរោធខណ្ខច្បារអំពៅរាជធានីភ្នំពេញ។
មុនពេលកើតហេតុកុមារីរងគ្រោះដើរទៅផ្ទះពេលមកដល់ចំណុចកើតហេតុក៏បានជួបជនសង្ស័យឈ្មោះ ជុំ ដារ៉ា ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរជាងជួសជុលម៉ាស៊ីន ស្នាក់នៅភូមិតាងៅសង្កាត់និរោធខណ្ឌច្បារអំពៅជាមនុស្សញៀនគ្រឿងញៀនខ្លាំងកំពុងនៅទីនោះរួចកុមារីរងគ្រោះឈ្មោះ មោង ម៉ាលីយ៉ា អាយុ៩ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស ស្នាក់នៅភូមិតាងៅសង្កាត់និរោធខណ្ឌច្បារអំពៅក៏ងាកមើលមុខជនសង្ស័យពេលនោះជនសង្ស័យខឹងក៏ចូលក្នុងផ្ទះយកកាំបិតប៉័ងតោដេញកាប់កុមារីរងគ្រោះរួចកុមារីរងគ្រោះមានការភិតភ័យជាខ្លាំងក៏រត់ស្រែកយំអោយគេជួយក៏មានអ្នកជិតខាង រួមនិងសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅចាត់ការតាមច្បាប់ ៕
