នគរបាលឃាត់ខ្លួនDJម្នាក់នៅក្នុងផ្ទះជួលរកឃេីញថ្នាំញៀនប្រភេទក្រវី៤២គ្រាប់និងក្រាមថ្លា១កញ្ចប់រួមនិងប្រភេទបន្ទះ៩០គ្រាប់នៅទួលស្វាយព្រៃ២

នគរបាលឃាត់ខ្លួនDJម្នាក់នៅក្នុងផ្ទះជួលរកឃេីញថ្នាំញៀនប្រភេទក្រវី៤២គ្រាប់និងក្រាមថ្លា១កញ្ចប់រួមនិងប្រភេទបន្ទះ៩០គ្រាប់នៅទួលស្វាយព្រៃ២

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ កម្លាំងនគរបាលរបស់ខណ្ឌបឹងកេងកងសហការជា​មួយកម្លាំងជំនាញនិងមានការសម្របសម្រួលពីលោកព្រះ​រាជ​អាជ្ញារងសាលាដំបូងរាជធានីភ្នំពេញធ្វើកាឃាត់ខ្លួនDJម្នាក់ពាក់ពន្ធជួញនិងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង​៧និង៥០នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកា​ឆ្នាំ​២០១៩ស្ថិតនៅផ្ទះជួល ក្នុងសង្កាត់ទួលស្វាយព្រៃទី២ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

បន្ទាប់ពីឃាត់ខ្លួនកម្លាំងនគរបាលបានរកឃើញថ្នាំញៀនរួម
មានថ្នាំគ្រាប់ពណ៌លឿងស្លេក(ថ្នាំក្រវីចំនួន៤២គ្រាប់ )
ថ្នាំគ្រាប់បន្ទះពណ៌ក្រហមចំនួន០៩បន្ទះ(ស្មេី៩០គ្រាប់ )។

Sponsor

ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូចដបកែច្នៃសំរាប់ជក់គ្រឿងញៀនចំនួន០១ដបដែកកេសចំនួន០២ដើម ។

ជនសង្ស័យរួមនឹងវត្ថុតាងខាងការិយាល័យជំនាញបានយក​ទៅធ្វើការសាកសួរនឹងកសាងសំណុំរឿងនៅការិយាល័យ​ប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕