ខ្លាំងមែនបុរសម្នាក់បេីករថយន្តTacoma បុកសមត្ថកិច្ចចរាចរណ៍ដែលឈសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំបណ្តាលអោយរងរបួសបាក់ជេីងទាំងពីរួចរត់គេចបាត់ឃាត់បាតតែរថយន្ត

ខ្លាំងមែនបុរសម្នាក់បេីករថយន្តTacoma បុកសមត្ថកិច្ចចរាចរណ៍ដែលឈសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំបណ្តាលអោយរងរបួសបាក់ជេីងទាំងពីរួចរត់គេចបាត់ឃាត់បាតតែរថយន្ត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្ដាល: នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលម្នាក់បានរងរបួសបាក់ជើងទាំងសងខាង​និងរងរបួសក្បាលខណ:ពេលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍លើដងផ្លូវដែលគ្រោះថ្នាក់នេះកើតឡើងកាលពី​វេលាម៉ោង២០និង០០នាទីនាថ្ងៃទី២៧ខែវិច្ឆិកា​ឆ្នាំ​២០១៩​ស្ថិត​នៅចំណុចស្តុបព្រែកហូរបង្កឡើងដោយម្ចាស់រថយន្ត​Tacoma ពណ៌ខ្មៅមានពាក់ស្លាកលេខភ្នំពេញ 2S:3669 បេីកបរល្មើសបំពានមិនស្តាប់ការបញ្ជារបស់នគរបាលចរា​ចរណ៍ដែលមានឈ្មោះអ.ឯក ទូច សៅហេង ឲ្យអែបខាង មិនតែប៉ុណ្ណោះថែមទាំងបើកបំបុកបណ្តាលឲ្យប៉ើងនគរបាលចរាចរណ៍ខ្ទាត៥ម៉ែត្ររួចបានថែមល្បឿនបើករត់គេចទៀត យ៉ាងណាម៉ិញដោយមានការសហការល្អរបស់សមត្ថកិច្ចបានធ្វើការឃាត់បានរថយន្តភ្លាមៗផងដែរប៉ុន្តែម្ចាស់រថយន្តបានរត់គេចចេញបាត់ទៅហើយ។

យើងសង្ឃឹមថាទោះម្ចាស់រថយន្តរត់ទៅដល់ទីណាក៏មិនរួច​ផុតពីសំណាញ់សមត្ថកិច្ចឡើយសូមអញ្ជើញម្ចាស់រថយន្តចូល​ខ្លួនសារភាពកំហុសជាបន្ទាន់យើងជឿថាលោកអាចស្គាល់ពីសមត្ថភាពរបស់មន្ត្រីនគរបាលខេត្តកណ្តាលរួចហើយ ។

Sponsor

យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរួមអាជីពជាមួយលោកអនុ.ឯក ទូច សៅហេង សូមចូលរួមសោកស្តាយដែលត្រូវជនពាលអវិជ្ជាប្រមាថដល់ជីវិតក្នុងពេលបំពេញបេសកកម្មបែបនេះ យើងខ្ញុំសូមចូលរួមរំលែកនៅទុក្ខដ៏ធ្ងន់ធ្ងរនេះផង ៕