ភ្នំពេញៈ នារីម្នាក់ដែលត្រូវបានគេស្គាល់ថាជាកម្មការិនីរោងចក្របានដេលស្លាប់នៅកនុងបន្ទប់ជួលដោយមានស្នាមរឹតករួចរុំភួយនិងធំក្លិនស្អុយទេីបមានកាសង្ស័យបានចាក់សោរពីក្រៅសង្ស័យករណីឃាតកម្មបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៩ស្ថិតចំណុចបន្ទប់ផ្ទះជួលមួយកន្លែងនៅជាន់ទី២ តាមបណ្តោយផ្លូវបេតុងភូមិទ្រុងមាន់សង្កាត់អូបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។
សាកសពជនរងគ្រោះមានឈ្មោះ សឿន ស្រីដា ភេទស្រី អាយុ២១ឆ្នាំមុខរបរធ្វើការរោងចក្រស្នាក់នៅផ្ទះជួលកន្លែងកើតហេតុមានស្រុកកំណើតភូមិគោលឃុំរកាប្រាំស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុក៍មានធំក្លិនស្អុយសាយភាយចេញពីកន្លែងកើតហេតុដោយមានការសង្ស័យបាននាំគ្នារាយការទៅប្រាប់ម្ចាស់ផ្ទះឲ្យមកពិនិត្យក្រោយពីម្ចាស់មកដល់បានឡើងទៅមើលឃើញទ្វារបន្ទប់ចាក់សោរពីក្រៅជាប់រូចបានចាក់សោរចូលមើលក៍ឃើញជនរងគ្រោះដេកស្លាប់ផ្កាប់មុខនិងមានស្នាមរឹតកនិងរុំភួយហើយសភាពសពហើមធំក្លិនស្អុយដោយមិនដឹងថាស្លាប់ប៉ុន្មានថ្ងៃមកហើយ។
ប្រភពដដែលបានបន្តទៀតថាជនរងគ្រោះមិនឃើញទៅធ្វើការរយៈពេល៤ទៅ៥ថ្ងៃទៅហើយលុះថ្ងៃកើតហេតុក៍ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលទៅហើយបន្ទាប់មកក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកពិនិត្យនៅកន្លែងកើតហេតុ។
ចំពោះករណីខាងលើនេះយើងមិនទាន់ដឹងថាករណីអត្តឃាតឬឃាតកម្មនៅឡើយទេចំណែកសាច់ញាតិជនរងគ្រោះថាករណីនេះគឺជាករណីឃាតកម្ម។


បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើកុសល្យវិច្ច័យទៅលើសពជនរងគ្រោះរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
