ប្លន់យកម៉ូតូ២ថ្ងៃជាប់គ្នាដោយមិនរំខានដល់សមត្ថកិច្ចនគរបាលប៉ុស្តិចោមចៅ៣ដែលកំពុងតែលង់លក់យ៉ាងស្រួល

ប្លន់យកម៉ូតូ២ថ្ងៃជាប់គ្នាដោយមិនរំខានដល់សមត្ថកិច្ចនគរបាលប៉ុស្តិចោមចៅ៣ដែលកំពុងតែលង់លក់យ៉ាងស្រួល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ប្តីដឹក​ប្រពន្ធ​ចេញពី​ធ្វើការ​ខារ៉ាអូខេស្រាប់តែ​ត្រូវ​ជនសង្ស័យ​ជា​មុខសញ្ញា​ដដែល​ៗ​ជិះ​ម៉ូតូ​មក​ធាក់បណ្តាលអោយដួលរួចបាន​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​បាន​សម្រេចហេីយ​ជិះ​គេចខ្លួន​បាត់​ស្រមោលបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង​៣​និង​១០​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​២៨ខែវិច្ឆិកាឆ្នាំ​២០១៩នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង (QMI) ភូមិ​ជម្ពូ​វ័នសង្កាត់​ចោម​ចៅ​ទី​៣ខណ្ឌ​ពោធិ៍​សែន​ជ័យរាជធានីភ្នំពេញ ។

ម៉ូតូ​ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ចោរប្លន់​ម៉ាក​ហុងដា​ឌ្រី​មសង់សេរីឆ្នាំ២០១៩ពណ៌​ខ្មៅពាក់​ស្លាក​លេខ​ភ្នំពេញ​1HI-0319​។

Sponsor

បើ​តាម​សម្ដី​ជន​រង​គ្រោះ​និយាយ​ប្រាប់​ថាមុន​ពេល​កើតហេតុ រូប​គាត់​ឌុ​ប​ប្រពន្ធ​ចេញពី​ធ្វើការ​នៅ​ខារ៉ាអូខេម្តុំ​ផ្លូវ​វេ​ង​ស្រេង រួច​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​ជួល​វិញ​នៅ​ភូមិ​ជម្ពូ​វ័នលុះ​មក​ដល់​ចំណុច​កើតហេតុ​នៅ​ផ្លូវខ្យូ​អឹ​ម អាយ (QMI ) ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំនួន​២​គ្រឿង​ដែល​មិន​ស្គាល់​ស្លាក​លេខមាន​គ្នា​៤​នាក់ដោយ​ម៉ូតូ​១​ជិះ​គ្នា​២​នាក់​ៗរួច​ធ្វើ​សកម្មភាព​មកធាក់​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយបណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថាក្រោយ​ពី​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​ឱ្យ​ដួល​រួចក្រុម​ជនសង្ស័យ​បាន​យក​កាំបិត​បុ័ងតោ​មក​ដេញ​កាប់​ជន​រង​គ្រោះ​ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ​រត់​ចេញពី​ម៉ូតូក្រោយមក​ជន​សង្ស័យ​​ក៏​បាន​លើក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ចេញ​ទៅ​ភ្លាម​ៗ​។ ខណៈនោះ​ជន​រង​គ្រោះ​ក៏​បាន​ស្រែ​កថា(ចោរ​ៗ)តែ​ជន​សង្ស័យ​ខាងលើ​បាន​ជិះ​គេចខ្លួន​បាត់​ស្រមោល​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​ដល់​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​ចោម​​ចៅ​ទី​៣ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវនិង​កំណត់​មុខសញ្ញាតាម​ចាប់​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ ៕