កុមារីម្នាក់យំសុំលុយម្តាយទិញនំតែម្តាយមិនអោយក៏ងក់ងរ​ដេីរឆ្លងផ្លូវទៅមកបណ្តាលអោយក្រឡាច់ជេីងដួលស្របពេលមានរថយន្តមកដល់បានបុកនិងកិនស្លាប់

កុមារីម្នាក់យំសុំលុយម្តាយទិញនំតែម្តាយមិនអោយក៏ងក់ងរ​ដេីរឆ្លងផ្លូវទៅមកបណ្តាលអោយក្រឡាច់ជេីងដួលស្របពេលមានរថយន្តមកដល់បានបុកនិងកិនស្លាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ កុមារីម្នាក់បានស្លាប់ក្រោយពីបានបញ្ចូនទៅកាន់មន្ទីពេទ្យខណះដេីរឆ្លងផ្លូវចុះឡេីងស្រាប់តែក្រឡាច់ជេីងដួលត្រូវរថយន្តបុកហេតុការណ៍នេះកើតឡើងនៅម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩ស្ថិតនៅចំណុចផ្លូវបេតុងលេខ២០១ខាងជេីងវត្តទួលក្នុងភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះឈ្មោះ ហ៊ាង ស្រីកែវ អាយុ៦ឆ្នាំស្នាក់នៅជាមួយឪពុកឈ្មោះ ហាំង ហាង អាយុ២៨ឆ្នាំរីឯម្តាយឈ្មោះ វិន ស្រីចាន់ អាយុ២៤ឆ្នាំស្នាក់នៅក្បែរកន្លែងកើតហេតុ ។

Sponsor

អ្នកបើកបររថយន្តឈ្មោះសុន រ៉ូហ្សា ភេទស្រីអាយុ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះលេខ១១ផ្លូវបេតុងភូមិគោក ឃ្លាងសង្កាត់គោកឃ្លាងខណ្ឌសែនសុខរាជធានីភ្នំពេញត្រូវបាននគរបាលឃាត់ខ្លួន ។

តាមប្រភពព័ត៌មានមុនពេលកើតហេតុគេឃើញឪពុកម្តាយរួមទាំងកូន(ជនរងគ្រោះ)បានដើរចេញពីការដ្ឋានសំណង់មួយកន្លែងដែលនៅក្បែរនោះសំដៅទៅបន្ទប់ស្នាក់នៅក្បែរនោះដែរខណៈកំពុងដើរមកដល់ចំណុចកើតហេតុក្មេងស្រីរងគ្រោះបានយំទារលុយម្តាយទិញនំហើយទារមិនបានលុយក្មេងស្រីរងគ្រោះក៏ងង៉ក់ហើយដើរឆ្លងផ្លូវទៅមកស្រាប់តែក្រឡាច់ជើងដួលត្រូវរថយន្តម៉ាក់ SCION ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2T:​2285បើកបរដោយស្ត្រីម្នាក់ទិសដៅពីជើងទៅត្បូងបុកនិងកិនពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់បន្ទាប់មកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតែពេលទៅដល់ពេទ្យពិនិត្យរួចប្រាប់ថាក្មេងស្រីរងគ្រោះបានស្លាប់បាត់​ទៅហើយ ។

សមត្ថកិច្ចមូលដ្ឋានបានមកដល់និងបានរាយការណ៍ទៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីមកធ្វើការវាស់វែងយករថយន្តនិងអ្នក​បើក​បរទៅរក្សាទុកនិងឃាត់ខ្លួនបណ្តោះអាសន្នដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ។

ចំណែកសាកសពកុមារីត្រូវបានសមត្ថកិច្ចប្រគល់ឲ្យឪពុកម្តាយ​យកទៅធ្វើបុណ្យតាមប្រពៃណី ៕