មុខសញ្ញា​ប្លន់រថយន្តនៅខណ្ខច្បារអំពៅត្រូវបានកម្លាំងការិ​យាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ធ្វេីកាបង្ក្រាបបានម្នាក់ រួមនិងអាុធ៣ដេីម

មុខសញ្ញា​ប្លន់រថយន្តនៅខណ្ខច្បារអំពៅត្រូវបានកម្លាំងការិ​យាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ធ្វេីកាបង្ក្រាបបានម្នាក់ រួមនិងអាុធ៣ដេីម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យអធិការដ្ឋានខណ្ឌ​ចំការ​មននិងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅធ្វើការស្រាវ​ជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ក្នុងករណីលួចមានស្ថានទម្ងន់ទោសប្រើអាវុធវែងភ្ជង់ប្លន់យករថយន្តចំនួន០១គ្រឿង ម៉ាក ហាយឡេនដឺពណ៌ទឹកប្រាក់ពាក់ស្លាកលេខស្វាយ រៀង2B: 4517 នៅចំណុចមុខដីឡូតិ៍គ្មានលេខផ្លូវថៃហ្គរ័ ភូមិបោះអង្កាញ់សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានី
ភ្នំពេញកាលពីថ្ងៃទី១២ខែវិច្ឆិកា​ឆ្នាំ​២០១៩វេលាម៉ោងប្រហែល ០១និង៣០នាទីរំលងអាធ្រាតបង្កឡើងដោយជនសង្ស័យចំនួន០១នាក់មានឈ្មោះដូចខាងក្រោម
ឈ្មោះ ជុត ជីវន្ត័ ភេទ ប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ អាសយដ្ឋានបច្ចុប្បន្នភូមិបឹងព្រះស្រុកបារភ្នំខេត្តព្រៃវែង ។

ជនរងគ្រោះឈ្មោះ ពុធ រិទ្ធី ភេទ ប្រុស អាយុ៣៣ឆ្នាំជនជាតិ ខ្មែរមុខរបររត់តាក់ស៉ី អាសយដ្ឋានបច្ចុប្បន្នភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរស្រុកចន្រ្ទាខេត្តព្រៃវែង។

Sponsor

សំភារៈដកហូត៖ 1-រថយន្ត ០១គ្រឿង ម៉ាក ហាយលែនដឺ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខស្វាយរៀង 2B-4517 និងអាវុធវែងចំនួន០៣ដើមម៉ាកAK47 ០២ដើមនិងម៉ាកហ្វាងឡុង០១ដើម។

បច្ចុប្បន្នជនសង្ស័យ០១នាក់ខាងលើការិយាល័យយើងខ្ញុំកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី​ភ្នំពេញដើម្បីចាត់ការទៅតាមផ្លូវច្បាប់។