នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាលនៃនាយ​ក​ដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបង្ក្រាបបានមុ​ខ​សញ្ញាឆក់កាបូបទូរស័ព្ទចំនួន២នាក់ដែលធ្វេីសកម្មភាឆក់បានសម្រេចជា១០ដក

នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាលនៃនាយ​ក​ដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបង្ក្រាបបានមុ​ខ​សញ្ញាឆក់កាបូបទូរស័ព្ទចំនួន២នាក់ដែលធ្វេីសកម្មភាឆក់បានសម្រេចជា១០ដក

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ក្រាបបានមុខសញ្ញាឆក់កាបូបទូរស័ព្ទចំនួន២នាក់ដែលធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ផ្អែកតាមចម្លើយសារភាពជនសង្ស័យទាំង២នាក់បានឲ្យដឹងថារូបគេធ្លាប់ធ្វើសកម្មភាពផ្ទាល់និងការពារពីក្រោយ​(បិទគូថ)​ចំនួន១១ដង(សម្រេច១០ដង)។

Sponsor

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះធ្វើឡើងក្រោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សន្ដិ​បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ,ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនិងលោកឧត្តម​សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងទៀតថាជនសង្ស័យដែលកម្លាំងជំនាញរបស់លោកបង្ក្រាបបានទី១ឈ្មោះ​ វង្ស រីឆាត អាយុ១៧ឆ្នាំនិងទី២ឈ្មោះ រិន ប៊ីណាង អាយុ១៧ឆ្នាំជនសង្ស័យទាំង២នាក់នេះត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៩។

យោងតាមចម្លើយសារភាពពួកគេធ្លាប់ធ្វើសកម្មភាពចំនួន​១១ដងក្នុងនោះសម្រេចបាន១០ដងដោយឆក់កាបូបនិងទូរស័ព្ទនៅតាមដងផ្លូវក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញចាប់ពីខែកក្កដាដល់ខែវិច្ឆិកាឆ្នាំ២០១៩នេះ។
ខាងក្រោមនេះជាទីតាំងនិងពេលវេលាដែលពួកគេធ្វើសកម្មភាព៖

ទី១​ ក្នុងអំឡុងដើមខែកក្កដាឆ្នាំ២០១៩ឆក់ទូរស័ព្ទពីជនជាតិបរទេសម្នាក់បានសម្រេចនៅម្ដុំសាកលវិទ្យាល័យធនធានមនុស្ស

ទី២ ក្នុងអំឡុងដើមខែកក្កដាឆ្នាំ០១៩ឆក់ទូរស័ព្ទដៃពីជនជាតិ​បរទេសម្នាក់បានសម្រេចនៅម្ដុំហាងកាហ្វេ Brown សង្កាត់​បឹងកេងកង១ខណ្ឌបឹងកេងកង

ទី៣ ក្នុងអំឡុងដើមខែកក្កដាឆ្នាំ២០១៩ដដែលឆក់ទូរស័ព្ទដៃពីជនជាតិចិនម្នាក់បានសម្រេចនៅតាមបណ្ដោយផ្លូវ៣១០ ជិតដល់លូទឹកស្អុយ

ទី៤ ក្នុងអំឡុងចុងខែសីហាឆ្នាំ២០១៩ឆក់ទូរស័ព្ទពីជនជាតិបរទេសម្នាក់បានសម្រេចនៅម្ដុំផ្លូវ៦៣ក្បែរធនាគារ ABA

ទី៥ ក្នុងអំឡុងចុងខែសីហាឆ្នាំ២០១៩ឆក់ទូរស័ព្ទពីជនជាតិបរទេសម្នាក់បានសម្រេចនៅម្ដុំស្ដុបអគារ៤២ជាន់ក្នុងខណ្ឌបឹងកេងកង

ទី៦ ក្នុងអំឡុងចុងខែតុលាឆ្នាំ២០១៩ឆក់កាបូបពីជនជាតិចិនម្នាក់បានសម្រេចមានលុយជាង៣,៥០០ដុល្លារនៅម្ដុំហាងកាហ្វេBrownផ្លូវ៥៧ខណ្ឌបឹងកេងកង

ទី៧ ក្នុងអំឡុងចុងខែតុលាឆ្នាំ២០១៩ឆក់កាបូបពីជនជាតិចិនម្នាក់បានសម្រេចមានលុយជាង១,០០០ដុល្លារនៅម្ដុំហាងកាហ្វេ Brown ផ្លូវ៥៧ខណ្ឌបឹងកេងកង

ទី៨ ក្នុងអំឡុងចុងខែតុលាឆ្នាំ២០១៩ឆក់ទូរស័ព្ទពីជនជាតិម្នាក់ បានសម្រេចនៅម្ដុំក្លឹបលុច្សសារីស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ

ទី៩ ក្នុងអំឡុងចុងខែតុលាឆ្នាំ២០១៩ឆក់ទូរស័ព្ទពីជនជាតិចិនម្នាក់បានសម្រេចនៅម្ដុំសារមន្ទីរទួលស្លែងសង្កាត់បឹង​កេង​កង៣ខណ្ឌបឹងកេងកង

ទី១០ ក្នុងអំឡុងដើមខែវិច្ឆិកាឆ្នាំ២០១៩ឆក់ទូរស័ព្ទពីជនជាតិ​ចិនម្នាក់បានសម្រេចនៅសង្កាត់ទួលទំពូង១ខណ្ឌចំការមន

ទី១១ ក្នុងអំឡុងដើមខែវិច្ឆិកាឆ្នាំ២០១៩បម្រុងឆក់ទូរស័ព្ទពីនារីម្នាក់តែឱកាសមិនល្អក៏មិនបានធ្វើសកម្មភាពនៅម្ដុំផ្លូវ៦៣ សង្កាត់បឹងកេងកង១ខណ្ឌចំការមន។

បន្ទាប់ពីបញ្ចប់ការសួរនាំនិងផ្អែកតាមចម្លើយសារភាពកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានកសាសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទាំង២នាក់ទៅកាន់សាលា​ដំបូងរាជធានីភ្នំពេញចាត់ការបន្ដតាមនីតិវិធី៕