រត់ទៅណារួចបុកប៉ូលីសចរាចរណ៍កំពុងតែសម្រួលរចរាច​រ​ណ៍ដល់ថ្នាក់​ដឹងនាំខ្ទាត់៥ម៉ែត្រ​បាក់ជេីងទាំង២រួចបេីករថយន្តរត់ត្រូវបានបងស្រីបង្កេីតនាំខ្លួនចូលសារភាពកំហុសហេីយ

រត់ទៅណារួចបុកប៉ូលីសចរាចរណ៍កំពុងតែសម្រួលរចរាច​រ​ណ៍ដល់ថ្នាក់​ដឹងនាំខ្ទាត់៥ម៉ែត្រ​បាក់ជេីងទាំង២រួចបេីករថយន្តរត់ត្រូវបានបងស្រីបង្កេីតនាំខ្លួនចូលសារភាពកំហុសហេីយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្តាល​:​ អ្នកបើកឡានបុកប៉ូលិសចរាចរណ៍ពេលកំពុងឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រុងតាខ្មៅបាក់ជេីងទាំង​សង​ខាង​ហេីយបេីកឡានយកទៅប្លុងចោលរួចគេចខ្លួននោះត្រូវបានបងស្រី​បង្កេីតនាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីអនុវត្តតាមផ្លូវច្បាប់តែម្ដង។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន Eav Chamroeun ស្នងការប៉ូលិសខេត្តកណ្ដាល​បានថ្លែងប្រាប់ឲ្យដឹងនៅវេលាថ្ងៃត្រង់នេះថាជនបង្កត្រូវបានបងស្រីបង្កើតនាំមកប្រគល់ឲ្យសមត្ថកិច្ចនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៩នេះដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយបើក​រថយន្ដបុកមន្ដ្រីនគរបាលបណ្ដាលឲ្យរងរបួស។​

Sponsor

ស្នងការប៉ូលិសខេត្តកណ្ដាល​បានឲ្យដឹងទៀតថាអ្នកបើក​រថយន្តបង្កមានឈ្មោះ សំណាន សំណាង អាយុ៣៣ឆ្នាំ មានទីលំនៅស្រុកស្អាងខេត្តកណ្តាលរហូតមកដល់ពេលនេះ មន្ដ្រីនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលក្រោមការសម្របសម្រួល​ពីតំណាងអយ្យការកំពុងធ្វើការសួរនាំជនបង្កដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

មន្ដ្រីនគរបាលរងគ្រោះឈ្មោះ ទូច សៅហេង ឋានន្ដរស័ក្ដិ ថ្នាក់អនុសេនីយឯក​មន្ដ្រីនគរបាលចរាចរណ៍ម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលត្រូវរថយន្ដមួយគ្រឿងបុកពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់បាក់ជើងទាំងសងខាងពេលកំពុងបំពេញការងារឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី​២៧ខែវិច្ឆិកាឆ្នាំ២០១៩នៅចំណុចគោលដៅP213ស្ដុបព្រែកហូរស្ថិតក្នុងក្រុងតាខ្មៅខេត្តកណ្ដាល។

មុនពេលកើតហេតុគេឃើញមន្ដ្រីនគរបាលរងគ្រោះខាងលើ កំពុងឈរនៅតាមដងផ្លូវដើម្បីបញ្ជាចរាចរសម្រួលដល់ក្បូនថ្នាក់ដឹកនាំដែលត្រូវឆ្លងកាត់ប៉ុន្ដែពេលនោះមានរថយន្ត Tacoma ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ2S-3669 មិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលឲ្យអែបខាង ប៉ុន្តែម្ចាស់រថយន្តមិនព្រមស្ដាប់ហើយបើកបំបុកពេញទំហឹងបណ្តាលឲ្យប៉ើងខ្ទាតចម្ងាយ៥ម៉ែត្រហេីយពេលនោះរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុខាងលើទេរថយន្តបានបើកមកទុកចោលនៅច្រកចូលលើផ្លូវបេតុងខាងត្បូងផ្លូវ១១៥ក្នុងទិសដៅពីជើងទៅត្បូងស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ​ខេត្តកណ្តាល​តែដោយ​មានការសហការល្អរបស់សមត្ថកិច្ចក៏បានរកឃេីញ​និងធ្វើការឃាត់បានរថយន្តផងដែរប៉ុន្តែម្ចាស់រថយន្តបង្ក​បានរត់គេចខ្លួនបាត់ទៅហើយ​តែទីបំផុតអ្នកបេីករថយន្តបង្កត្រូវបាន​បងស្រីបង្កេីតនាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីអនុវត្តតាមផ្លូវច្បាប់។