ជនសង្ស័យ​៣នាក់ក្រោយពីបានធ្វេីសកម្មភាពយកកាំបិតបុ័ងតោប្លន់យកម៉ូតូពីនាក់ប្តីប្រពន្ធកាលពីប៉ុន្មានថ្ងៃមុននេះត្រូវបានសមត្ថកិច្ចខណ្ខពោធិសែនជ័យបង្ក្រាប

ជនសង្ស័យ​៣នាក់ក្រោយពីបានធ្វេីសកម្មភាពយកកាំបិតបុ័ងតោប្លន់យកម៉ូតូពីនាក់ប្តីប្រពន្ធកាលពីប៉ុន្មានថ្ងៃមុននេះត្រូវបានសមត្ថកិច្ចខណ្ខពោធិសែនជ័យបង្ក្រាប

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបឆនសហការណ៍ជមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣បានធ្វេីកាឃាត់ខ្លួនជនស​ង្ស័​យ៣នាក់ដែលបានធ្វេីសកម្មភាព​ជិះម៉ូតូយកកាំបិតបុ័ងតោដេញកាប់ប្លន់យកម៉ូតូពីនាក់ប្តីប្រពន្ធកាលពីប៉ុន្មានថ្ងៃមុននេះ
ដោយមានការដឹកនាំពីលោកវរសេនីយ៍ឯកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌក្រោមការចង្អុល​បង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ។

ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ក្រោយពេលធ្វើសកម្មភាពដេញតាមធាក់និងប្រើកាំបិតបុ័ងតោគម្រាមកាប់សម្លាប់ទៅលើបុគ្គលិកហាងខារ៉ាអូខេ២នាក់ប្ដីប្រពន្ធប្លន់យកម៉ូតូ១គ្រឿងបានសម្រេចបន្ទាប់​មកបានគេចខ្លួនបានរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

Sponsor

ហេតុការណ៍នោះបានកើតឡើងវេលាម៉ោង៣និង១៥នាទីជិតភ្លឺថ្ងៃទី២៨វិច្ចិកា២០១៩នៅផ្លូវបេតុងមុខរោងចក្រក្លេតភី ស្ថិតនៅភូមិព្រៃព្រីងជើង២សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ច​បានអោយដឹងថាជនសង្ស័យ​ទាំង​៣នាក់នោះមានទី១,ឈ្មោះ​ ៖​ មួន​ ភិរក្ស័​ ភេទ​ប្រុស​អាយុ​១៨ឆ្នាំ​ មុខរបរ​រៀនជួសជុលម៉ូតូ​ស្នាក់នៅ​ភូមិ​កន្ទោង​ជេីង​សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ៍សែនជ័យ​។

ទី២ឈ្មោះ​ កែវ សុភាព ភេទប្រុសអាយុ១៧ឆ្នាំមុខរបរសិស្ស មានទីលំនៅភូមិសាមគ្គី៦សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។

ទី៣ឈ្មោះ គង់ ប៊ុនសី ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលភូមិត្រពាំងគល់សង្កាត់កន្ទោក ខណ្ឌកំបូល។

ចំណែកជនរងគ្រោះមានឈ្មោះ គា សុភារ៉ា ភេទប្រុសអាយុ២៧ឆ្នាំមុខរបរបុគ្គលិកហាងខារ៉ាអូខេស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័នសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យហើយ​ស្រ្តីជាប្រពន្ធមិនត្រូវបានស្គាល់ឈ្មោះឡើយ ។

នគរបាលបានឲ្យដឹងថានៅមុនពេលកើតហេតុជនរង​គ្រោះ២នាក់ប្ដីប្រពន្ធបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ពណ៍ខ្មៅភ្នំពេញ1HI:0319 មួយគ្រឿងចេញពីធ្វើការនៅហាងខារ៉ាអូខេមួយកន្លែងនៅតាមផ្លូវវ៉េងស្រេងត្រឡប់ទៅផ្ទះជួលខាងលើ ។

ខណៈនោះក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមលុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានធាក់ផ្ដួលម៉ូតូជនរង​គ្រោះបណ្ដាលឲ្យដួលរួចដកកាំបិតបុ័ងតោគម្រាមកាប់ស្លាប់ដោយសារមានការភ័យខ្លាចជនរងគ្រោះ២នាក់ប្ដីប្រពន្ធបាននាំគ្នារត់ហើយជនសង្ស័យក៏បានលើកម៉ូតូជិះគេចខ្លួនទៅបាត់ស្រមោល។

ប្រភពដដែលបានបន្តថាក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្ដឹងសុំការអន្តរាគមន៍នៅប៉ុស្តិ៍រដ្ឋបាលនគរ​បាលចោមចៅ៣ហើយភ្លាមលោកវរសេនីយ៍ឯកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌក្រោមការចង្អុលបង្ហាញពីលោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់នៅវេលាល្ងាចថ្ងៃដដែលរួចនាំទៅសាកសួរហើយជនសង្ស័យបានសារភាពថាបន្ទាប់ពីប្លន់បានឈ្មោះ​ គង់ ប៊ុន​សី​ បានយកទៅលាក់ទុកក្នុងបន្ទប់ជួលរបស់ខ្លួនៅក្នុងភូមិត្រពាំងគល់សង្កាត់កន្ទោកខណ្ឌកំបូលត្រៀមបញ្ចេញយក​ទៅលក់នៅយប់ថ្ងៃទី២៨ខែវិច្ឆិកានោះ ។

មិនតែប៉ុណ្ណោះកន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពប្លន់បានស​ម្រេច៣លើកមកហើយហើយឈ្មោះ​ គង់ ប៊ុនសី គឺជាអ្នក​យកម៉ូតូទៅកាក់ទុកនិងជាអ្នកយកទៅលក់ទាំងអស់ពេលនេះកម្លាំងនគរបាលកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់៕