តាកែវ: មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវដោយសហការជាមួយមន្ត្រីមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តមានលោកអភិបាលស្រុកនិងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន៤ទីតាំងកាលពីថ្ងៃព្រហស្បតិ៍២កើតខែមិគសិរឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩នៅឃុំកុមារាជាស្រុកបាទីខេត្តតាកែវ។
ក្នុងសកម្មភាពនេះមន្ត្រីជំនាញបានធ្វើការដកហូតទំនិញនិងសម្ភារៈមួយចំនួនយកមករក្សាទុកមានដូចជា៖
ស្ករនៅក្នុងធុងស្ពេត្រូចំនួន១០៩ធុងកាកស្ករអំពៅចំនួន ១៣៧ប៉ាវម៉ូទ័រចំនួន១១គ្រឿងរថយន្តម៉ាក់សាំងយ៉ុនចំនួន ២គ្រឿងរថយន្តកូរ៉េ១តោនចំនួន១គ្រឿងខ្ទះកូចំនួន២០ជញ្ជីង ចំនួន៤ធុងដែកចំនួន៤ ។
បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតសម្ភារៈទាំងនោះយកមករក្សាទុកនៅសាលាស្រុកបាទីហើយគណៈកម្មាបានឯកភាពគ្នាធ្វើការដុតបំផ្លាញចោលទំនិញទាំង២មុខ ដែលបានដកហូតពី៤ទីតាំងភ្លាមៗនៅក្នុងបរិវេនសាលាស្រុកបាទី៕



