ខេត្តសៀមរាប: កំលាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពតបានឃាត់ខ្លួនអ្នកបេីកបររថយន្តដឹកភ្ញៀវហើយបង្កអោយគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យភ្ញៀវទេសចរសញ្ជាតិចិនស្លាប់៣នាក់និងរបួសជាច្រេីននាក់កន្លងមកនៅលើផ្លូវភ្នំគូលែនកាលពីព្រឹកថ្ងៃ២៩វិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង៩និង១៥នាទីកំស្ថិតនៅភូមិពេញឃុំខ្នងភ្នំស្រុកស្វាយលើខេត្តសៀមរាបហើយរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថាដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបនិងលោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាកម្លាំងផែនការងារសន្តិសុខផ្ទៃក្នុងចុះសហការស្រាវជ្រាវជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការឃាត់ខ្លួនអ្នកបើកបរថយន្តសាំយ៉ុងដឹកភ្ញៀវទេសចរណ៍ជនជាតិចិនដែលបង្កគ្រោះថ្នាក់លើផ្លូវភ្នំគូលេនក្រឡាប់រថយន្ដបណ្ដាលឲ្យស្លាប់អ្នកជិះ៣នាក់ និងរបួសច្រើននាក់កាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៩
ក្រោយហេតុការណ៍អ្នកបេីកបររថយន្តបានរត់គេចខ្លួនអស់រយៈពេលជិត៤ខែ ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងផែនការងារសន្តិសុខបានដឹកនាំកម្លាំងស្រាវជ្រាវនិងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពតឃាត់ខ្លួនជនសង្ស័យតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក មុយ សុភ័ក្រ្ត ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រីបានបន្តទៀតថាកាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងនៅលេីចំណុចខ្នងភ្នំគូលេនក្នុងនោះមានជនជាតិចិនចំនួន ១៤នាក់ដែលជាភ្ញៀវរបស់ក្រុមហ៊ុន ឆាង យ៉ុង ទីតាំងស្ថិតនៅភូមិមណ្ឌលមួយសង្កាត់សៀមរាបក្រុង/ខេត្តសៀមរាប ។
ក្រោយពីបានធ្វើដំណើរតាមកម្មវិធីរបស់ក្រុមហ៊ុនរួចមក ក្រុមភ្ញៀវបានធ្វើដំណើរចុះពីភ្នំគូលែនត្រឡប់មកវិញតាមផ្លូវថ្មីភូមិពេញឃុំខ្នងភ្នំស្រុកស្វាយលើខេត្តសៀមរាបលុះមកដល់កន្លែងកើតហេតុក៏បានជួបឧប្បត្តិហេតុក្រឡាប់ឡានចុះមកក្រោមបណ្តាលឲ្យស្លាប់និងរបួសអ្នកដំណើរជាច្រើននាក់ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញគឺមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកបេីកបររថយន្តសាំយ៉ុង ។



បច្ចុប្បន្នជនត្រូវចោទត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីចំណាត់ការតាមនីតិវិធីច្បាប់៕