ភ្នំពេញៈ អគ្គីភ័យឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅខណះពេលម្ចាស់ផ្ទះកំពុងតែលង់លក់ស្រួលបង្ករអោយមានកាភញាក់ផ្អេីលកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃសៅរ៍៤កើត ខែមិគសិរឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៩កើតឡើងស្ថិតនៅតាមបណ្តោយផ្លូវលេខ៥ផ្ទះលេខ៤២Eoក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាម្ចាស់ផ្ទះជួលឈ្មោះ : ឈុន ហួម៉ានីនាថ ភេទស្រីអាយុ៣២ឆ្នាំមុខរបរមេផ្ទះ ផ្ទះដែលឆេះខាងលេីជាប្រភេទសំណង់ផ្ទះថ្មបេតុងមានទំហំ៤ម៉ែត្រx១៦ម៉ែត្រ។
ខូចខាត: ឆេះផ្ទះល្វែង ទំហំ៤ម៉ែត្រ x ១៦ម៉ែត្រឆេះអស់ចំនួន ១ល្វែងរួមទាំងឆេះសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
គ្រោះថ្នាក់មនុស្សរបួសមនុស្សប្រុសចំនួន១នាក់ឈ្មោះ Jun Yang អាយុ៣៧ឆ្នាំ (ជនជាតិអាមេរិក) ។
ក្នុងកាបាញ់ពន្លត់ប្រេីប្រាស់រថយន្តការិ.អគ្គិភ័យចំនួន៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៧ឡានស្មើនឹង២៨ម៉ែត្រគូប ។
រថយន្តជំនួយ :រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន១ឡានស្មើនឹង៦ម៉ែត្រគូប ។
ការបាញ់ពន្លត់អគ្គីភ័យខាងលេីរហូតដល់ម៉ោង៤និង៣០នាទីទៀបភ្លឺទេីបកម្លាំងពន្លត់អគ្គីភ័បានគ្រប់គ្រងបានរលត់ទាំងស្រុងចំពោះមូហេតុវិញសមត្ថកិច្ចកំពុងតែស្រាវជ្រាវថាណ្តាលមកពីអ្វី។



