បុរស់មានសតិមិនគ្រប់ឃេីញរថយន្តគេទុកមុខផ្ទះបេីកទ្វារចូលមានសោរបេីកចេញយ៉ាងលឿនទៅធ្លាក់ប្រឡាយបណ្តាលអោយស្លាប់

បុរស់មានសតិមិនគ្រប់ឃេីញរថយន្តគេទុកមុខផ្ទះបេីកទ្វារចូលមានសោរបេីកចេញយ៉ាងលឿនទៅធ្លាក់ប្រឡាយបណ្តាលអោយស្លាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តស្ទឹងត្រែង:​ បុរសម្នាក់​ត្រូវបានសមត្ថកិច្ចឲ្យដឹងថាមានសតិមិនគ្រប់(វិបល្លាសស្មារតី)នោះបានបើកទ្វាររថយន្តរបស់គេចតទុកនៅស្ងៀមភ្លេចដកសោរចេញចូលទៅបេីកចេញក្នុងល្បឿនយ៉ាងលឿនហើយជ្រុលចង្កូតធ្លាក់ចូលស្នាមភ្លោះ​បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខនិងស្លាប់​ខ្លួនឯង​។

ករណីនេះ​បានបង្កភ្ញាក់ផ្អើលនៅវេលាម៉ោង​២រសៀលថ្ងៃទី​២៩ខែវិច្ឆិកាឆ្នាំ២០១៩ស្ថិតនៅក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង ។

Sponsor

សមត្ថកិច្ចបានបញ្ជាក់អោយដឹងថាម្ចាស់រថយន្តមានឈ្មោះ ប៊ុន ជា ដែលជាម្ចាស់រថយន្តរបស់គាត់ត្រូវគេខ្ចីជិះហើយមុនកើតហេតុរូបគាត់(ប៊ុនជា)កំពុងស្ថិតនៅឯចម្ការក្រោយមកគេ (អ្នកខ្ចីឡាន)ទូរស័ព្ទប្រាប់ថាបានយករថយន្តមកសងទុកនៅផ្ទះវិញហើយតែមិនបានដកសោចេញនោះទេ ។

ប្រភពបន្តថាស្រាប់តែមួយសន្ទុះក្រោយមកមានទូរស័ព្ទប្រាប់ទៀតថារថយន្តរបស់គាត់មានគេបើកក្រឡាប់ខ្ទេចអស់​ហើយៗអ្នកបើកនោះបានស្លាប់បាត់ហើយទើបគាត់រួតរះ​ប្រញាប់មកពីចម្ការមកឃើញរថយន្តខ្ទេចអស់ហើយមានអ្នកស្លាប់និងមិនស្គាល់ឈ្មោះទៀត។

មន្ត្រីនគរបាលចរាចរណ៍បញ្ជាក់ថាជនដែលស្លាប់ក្នុងហេតុការណ៍នេះឈ្មោះ​ សែម សេរីវណ្ណៈ ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិលើសង្កាត់ស្រះឫស្សីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងជាមនុស្សបាត់បង់សតិស្មារតីមិនសូវគ្រប់ហើយវង្វេងវង្វាន់ម្តងម្កាលក្រោយប្រទះឃើញរថយន្តគេទុកនៅផ្ទះ ក៏បើកទ្វារឃើញសោជាប់នឹងរថយន្តក៏បញ្ឆះជិះបើកចេញធ្វើព្រងើយតែបើកបរស្ថិតក្នុងល្បឿនលឿនរេចង្កូតធ្លាក់ប្រ​ឡាយស្នាមភ្លោះស្លាប់តែម្តង។

នគរបាលចរាចរណ៍បានធ្វើកំណត់ហេតុនិងប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តអូស​យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំបន្តដោះស្រាយតាមនីតិវិធី ៕