យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះត្រូវបានកម្លាំងនគរបាលព្រំដែនលេខ​៨២៣និងអង្គភាពកំចាត់មីនរកឃេីញគ្រាប់កាំភ្លើងប្រភេទ​B៤០ចំនួន១៨គ្រាប់មីនប្រភេទ៦៩ចំនួន០៦គ្រាប់​កាំភ្លើងប្រ​ភេទ១២,៧ចំនួន០៨គ្រាប់

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះត្រូវបានកម្លាំងនគរបាលព្រំដែនលេខ​៨២៣និងអង្គភាពកំចាត់មីនរកឃេីញគ្រាប់កាំភ្លើងប្រភេទ​B៤០ចំនួន១៨គ្រាប់មីនប្រភេទ៦៩ចំនួន០៦គ្រាប់​កាំភ្លើងប្រ​ភេទ១២,៧ចំនួន០៨គ្រាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង​:​ នគរបាលវរ:ព្រំដែនគោកលេខ៨២៣រួមសហការណ៍ជាមួយអង្គភាពកំចាត់មីនកម្ពុជាCMACក្នុងប្រតិបត្តិការបោស​សំ​អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងភូមិសាស្រ្តទទួលខុសត្រូវនៅថ្ងៃសៅរ៍៤កើតខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃ៣០ខែវិច្ឆិកាឆ្នាំ២០១៩ដោយបានការអនុញ្ញាតពីឯកឧត្តម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ​ស្នងការដ្ឋានន គរបាលខេត្តបាត់ដំបងកងកម្លាំងនគរបាលវរសេនា​តូច​ការពារព្រំដែនគោកលេខ៨២៣​ឈរជើង​នៅស្រុកសំ​ឡូតដែលមានលោកវរសេនីយ៍ឯក យឹម វិចិត្រ ជាមេបញ្ជាការបានចាត់តាំងកម្លាំងចូលរួមសហការណ៍ជាមួយអង្គ​ភាពកំចាត់មីនកម្ពុជាCMAC ក្នុងការបោសសំអាតនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងចំណុចប៉ុស្តិ៍ឈ្នាន់(ភ្នំរទេះសេះ)ស្ថិតក្នុងគោលដៅបំពេញភារកិច្ចរបស់វរសេនាតូចនគរបាលការពារពារំដែនគោកលេខ៨២៣ស្រុកសំឡូតខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះបានរកឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដូចខាងក្រោមរកឃេីញ
១-គ្រាប់កាំភ្លើងប្រភេទB៤០ចំនួន១៨គ្រាប់
២-គ្រាប់មីនប្រភេទ៦៩ចំនួន០៦គ្រាប់
៣-គ្រាប់កាំភ្លើងប្រភេទ១២,៧ចំនួន០៨គ្រាប់

Sponsor

យុទ្ធភ័ណ្ឌទាំងនេះបានស្ថិតនៅរាយប៉ាយក្នុងដីនាភូមិសាស្រ្តខាងលើដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមដ៏រាំរ៉ៃរវាងភាគីខ្មែរហើយអង្គភាពកំចាត់មីនកម្ពុជាCMACនឹងនាំយក​ទៅកំទេចចោលនៅពេលខាងមុខ៕