មានមហាជនជាច្រេីនបានសម្តែងនូវក្តីបារម្ភណ៏ជាខ្លាំង ខណៈដែលមានស្ពានមួយកន្លែងបានទទួលរងនូវការបាក់ប្រេះស្រាំនៅផ្នែករបងខាងលេីនិងមានការបាក់ធ្លាក់ថ្មមកលេីស្ពានទៀតផងតែហាក់ជាមិនមានការខ្វាយខ្វល់ពីអាជ្ញាធរដោយបន្តទុកចោលដែលធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះសម្តែងនូវអារម្មណ៏មិនសប្បាយចិត្តជាខ្លាំង។
បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Stephen Lim ដែលជាប្រជាពលរដ្ឋនៅតំបន់នោះបានបង្ហាញពីអារម្មណ៍របស់ខ្លួនដោយបានមានការលេីកឡេីងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកជាមួយខ្លឹមសាររៀបរាប់ទាំងស្រុងថា៖មិនដឹងថាត្រូវពឹងអ្នកណាបេីអាជ្ញាធរធ្វេីមិនដឹងមិនឮហេីយហ្នឹងទុកចោលជាងមួយខែហេីយ។
ហេីយប្រជាជនត្រូវធ្វេីដំណេីរផ្លូវវៀងជារៀងរាល់ថ្ងៃទៅសួរតាំងពីប្រធានភូមិរហូតដល់ចៅសង្កាត់ហេីយគេថាចាំមេីលថ្នាក់លេី(មិនដឹងលេីនឹងដល់ណា)គ្រាន់តែយកឡានស្ទូច ស្ទូចអាបាក់ខាងលេីនឹងចេញទៅប្រជាជនធ្វេីដំណេីរបានហេីយគ្រាន់តែរឿងប៉ុណ្ណឹងតេីត្រូវរាយការណ៏ដល់ថ្នាក់កំពូលដែរមែន? (ស្ពានព្រែកតាស៊ុន បាក់ខែង)»។
សង្ឃឹមថាក្រោយទទួលបានដំណឹងនេះអាជ្ញាធររួមជាមួយមន្ត្រីពាក់ព័ន្ធនឹងធ្វើការអន្តរាគមន៍យកដុំថ្មដែលបាក់បែកចេញដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរបានដូចធម្មតាវិញ។
