បន្ទាយមានជ័យ: គ្រឿងក្នុងជ្រូកជាង១តោនត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចាប់ឃាត់បាននិងធ្វើការត្រួតពិនិត្យក្នុងរថយន្តក្រុងក្រុមហ៊ុនរិទ្ធមុន្នីនៅព្រឹកថ្ងៃទី០១ខែធ្នូនេះដែលដឹកពីថៃយកមកលក់នៅភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រីចាបសុផារិទ្ធិស្នងការរងនគរបាលខេត្តបានប្រាប់ថានៅពេលដែលកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានធ្វើការស្រាវជ្រាវឃាត់ខ្លួនរថយន្តក្រុង១គ្រឿងក្រុមហ៊ុនរិទ្ធមុនីពាក់ស្លាក់លេខបាត់ដំបង3A-0244 ។
លោកបានបញ្ជាក់ថាត្រួតពិនិត្យរកឃើញមានកេសសង្ស័យរកឃើញគ្រឿងក្នុងជ្រូកចម្រុះមាន១៦កេសទម្ងន់១.០៩៤គីឡូក្រាមដោយឃាត់នៅវេលាម៉ោង១និង៤៥នាទីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩នៅចំណុចចំណតរថយន្តក្រុងសិរីសោភ័ណ។
ម្ចាស់ទំនិញឈ្មោះសូត្រសុគន្ធភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិមិត្តភាពសង្កាត់ក្រុងប៉ោយប៉ែតអ្នកបើកបរឈ្មោះសៅនូរ៉ាភេទប្រុសអាយុ៤៤ឆ្នាំរស់នៅភូមិគ្រួសសង្កាត់សំរោងខណ្ឌព្រែកព្នៅ។
លោកឧត្តមសេនីយ៍ត្រីចាប់សុផារិទ្ធបានបញ្ជាក់ថាក្រោយពេលឃាត់ខ្លួនម្ចាស់សាច់ជ្រូកខូចគុណភាពបានសារភាពគ្រឿងក្នុងជ្រូកទិញពីថៃ១គីឡូក្រាមតម្លៃជាង៣០បាតហើយយកទៅលក់ភ្នំពេញ១គីឡូក្រាមតម្លៃជាង១ម៉ឺនរៀលអ្នកដឹកថាគាត់ស៊ីឈ្នួលដឹកពីក្រុងប៉ោយប៉ែតទៅភ្នំពេញ១៦កេសដោយ១កេសតម្លៃ២៥.០០០រៀល។
មន្ត្រីជំនាញបច្ចេកទេសបានបញ្ជាក់ថាគ្រឿងក្នុងជ្រូកចម្រុះជាង១តោនដែលកម្លាំងសមត្ថកិច្ចចាប់មានជាទំនិញហាមឃាត់និងគ្មានច្បាប់ដឹកគ្មានលក្ខណបច្ចេកទេសនិងមានសារធាតុគីមី។
ក្រោយពេលពិនិត្យហើយត្រូវបានយកទៅដុតកម្ទេចចោលនៅទីលានចាក់សំរាមក្រុងសិរីសោភ័ណ៕

