ខេត្តកែប: ដោយមានកាអនុវត្តនិងណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីបែនតារាស្នងការនគរបាលខេត្តកែបនៅព្រឹកថ្ងៃទី០១ខែធ្នូឆ្នាំ២០១៩វេលាម៉ោង០៩:៤០នាទីកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្តបានចុះបង្ក្រាបករណីលួចលេងល្បែងជល់មាន់១ករណីនៅភូមិអំពេងឃុំបង្គោលស្រុកដំណាក់ចង្អើរ។
សកម្មភាពបង្ក្រាបនេះនៅពេលសមត្ថកិច្ចយើងចុះទៅដល់ទីតាំងខាងលើអ្នកលេងជល់មាន់បានរត់គេចខ្លួនអស់បន្សល់វត្ថុតាងមួយចំនួនរួមមានម៉ូតូចំនួន០៦គ្រឿងមាន់ជល់០៣ក្បាលនិងកន្ត្រកដាក់មាន់ជល់០៥ដោយនាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកែបដើម្បីឱ្យម្ចាស់ចូលខ្លួនទៅធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ការប្រមូលផ្តុំគ្នាលេងល្បែងសុីសងល្បែងជល់មាន់តទៅទៀតនៅថ្ងៃខាងមុខ៕
Sponsor

