ភ្នំពេញៈ មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ម្នាក់ញៀនថ្នាំបានដេីរស្រែកនិងបានទាញកាំភ្លើងអាការបាញ់ឡើងលើរួចបាញ់អ្នកជិតខាងចំនួន២គ្រាប់បណ្តាលអោយរងរបួសម្នាក់ត្រូវបញ្ឆិតខ្នង។
ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ប្រមាណ៧និង៣០នាទីព្រឹកថ្ងៃទី០២ខែវិឆ្ឆិកាឆ្នាំ២០១៩នៅចំណុចផ្លូវលេខ២៧១ហ្សេតសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាជនបង្កអោយមានកាផ្ទុះអាវុធឈ្មោះ សុង ពិសិដ្ឋ ជាមន្រ្តីនគរបាលប៉ុស្តិ៍បឹងសាឡាងមានថ្នាក់ព្រឹទ្ធបាលឯកស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុខាងលើហើយសមត្ថកិច្ចអះអាងថាជាមនុស្សញៀនថ្នាំ។
ចំណែកជនរងគ្រោះឈ្មោះ សឹង សុផល ភេទប្រុសអាយុ ៥២ឆ្នាំជាអ្នកម៉ៅការសំណង់ស្នាក់នៅផ្ទះលេខ៥៧កន្លែងកើតហេតុខាងលើបានរងរបួសខ្នងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត។
តាមព័ត៌មានអោយដឹងថាមន្រ្តីជានគរបាលរូបនោះស្ថិតនៅក្នុងឯកសណ្ឋានហើយញៀនថ្នាំទៀតបានរើឡើងក៍ទាញកាំភ្លើងបាញ់ចំនួន៣គ្រាប់បណ្តាលអោយអ្នកជិតខាងម្នាក់បានរងរបួសតែម្តង ។
តាមព័ត៌មានបានអោយដឹងទៀតថានៅមុនពេលកើតហេតុ គេឃើញមន្រ្តីនគរបាលរូបនោះក៍បានកាន់កាំភ្លើងអាកាមួយដើមបានដើរចូលទៅផ្លូវលំហើយស្រែកថា(អាហ៊ាងអ្ហែងនៅណា?ស្រែជាច្រើនដងហើយបានអាម៉េបញ្ជូលគ្រាប់បាញ់ឡើងលើមួយគ្រាប់។
ហេីយភ្លាមនោះជនរងគ្រោះឃើញទំនងមិនស្រូលក៍បានជិះម៉ូតូចេញត្រូវបានមន្រ្តីនគរបាលរូបនោះស្នាក់ផ្លូវហើយតម្រង់បាញ់ចំនួន២គ្រាប់ផ្ទួនៗគ្នាក្នុងចំងាយជិតគ្នាបំផុត បណ្តាលអោយត្រូវមួយគ្រាប់បញ្ឆិតខ្នងដោយសារតែជនរងគ្រោះអោនផុតក៏ដួលម៉ូតូហេីយបានរត់គេចចេញពីកន្លែង។
តាមព័ត៌មានដឹងទៀតភ្លាមៗកូនចៅជនរងគ្រោះព្រមទាំងអ្នកភូមិក៍បានរត់គេចខ្លួនអស់បន្ទាប់ពីមន្ត្រីបែកថ្នាំបាញ់អ្នកជិតខាងហេីយភ្លាមៗសមត្ថកិច្ចនគរបាលក៍បានចុះទៅឃាត់ខ្លួនវាយខ្នោះរួចក៍បញ្ជូនមកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យនៅកន្លែងកើតហេតុនគរបាលក៍បានរើសបានសំបកគ្រាប់ចំនួន៣ផងដែរ។
តាមព័ត៌មានអោយដឹងថាមន្រ្តីនគរបាលជាមន្រ្តីប៉ូលិសដែលទើបតែចូលថ្មីបែរជាមនុស្សញៀនថ្នាំទៅវិញគេមានការងឿងឆ្ងល់មនុស្សញៀនថ្នាំសោះ បែរជាប្រលងជាប់ជាមន្រ្តីនគរបាលទៅវិញ ?៕




