សូមបេីកបរដោយកាប្រុងប្រយត្ន័! គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏រន្ធរវាងរថយន្តបុករថយន្តបណ្តាលអោយមានអ្នកស្លាប់៤នាក់ជាប់នៅក្នុងកាបុិន

សូមបេីកបរដោយកាប្រុងប្រយត្ន័! គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏រន្ធរវាងរថយន្តបុករថយន្តបណ្តាលអោយមានអ្នកស្លាប់៤នាក់ជាប់នៅក្នុងកាបុិន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កោះកុង​:​ យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ភ្លាមៗ​ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តនិងនិងរថយន្តហេតុកានេះកេីតឡេីងកាលពីវេលាម៉ោង១៤និង​៣៤​នាទីរសៀល​ថ្ងៃ​ទី២ខែ​ធ្នូ​ឆ្នាំ​២០១៩ស្ថិត​នៅលើផ្លូវជាតិ​លេខ៤៨ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៦និង៤៧ក្នុងភូមិ​ប្រលានឃុំកណ្តោលស្រុកបូទុមសាគរខេត្តកោះកុង ។

តាមប្រភពព័ត៌មានបានអោយដឹងថាក្នុងគ្រោះថ្នាក់ចរា​ចរណ៍​បង្កឡើងដោយ​រថយន្តមួយគ្រឿង​FRONTIAកង់៦ប្រភទ​មួយតោនកន្លះពណ៌សពាក់ស្លាកលេខភ្នំពេញ ២AT ៦៤៣៩ ដឹកសាប៊ូ​បើកបរទិសដៅពីផ្សារវាលរេញមកកោះកុងរួចក៍​បែកកង់មុខខាងឆ្វេងរ៉េចង្កូតចូលផ្លូវនៃរថយន្ត០១គ្រឿងទៀត​ ម៉ាកHYUNDAI ពណ៌សពាក់ស្លាកលេខព្រះសីហនុ៣A ៤០០០ ទិសដៅផ្ទុយគ្នាបុកចំពីរមុខយ៉ាងពេញទំហុឹងបណ្តាលអោយស្លាប់មនុស្សចំនួន០៤នាក់ប្រុសខាងរថយន្តបង្ករ​ជនរងគ្រោះ​មានឈ្មោះ​ដូច​ខាង​ក្រោម​ ៖

Sponsor

១-ឈ្មោះ សូ សំនាង ភេទ ប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅស្រុកកោះធំខេត្តកណ្តាល ( ស្លាប់ )​ ។
២- ឈ្មោះ​ វីរះ ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមានទីលំនៅខេត្តស្វាយរៀង (ស្លាប់) ។
៣- ឈ្មោះ​ ស៊ាង គ្រី ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅខេត្តកំពង់ចាម (ស្លាប់) ។
៤- ឈ្មោះ​ ប៊ូ ប៊ុនថន ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង (ស្លាប់)។

ចំណែកអ្នកបើកបររថយន្ត HYUNDAI និងអ្នករួមដំណើរ បានរត់គេចខ្លួនបាត់ពុំស្គាល់អត្តសញ្ញាណ ។

បច្ចុប្បន្ន​សពជនរងគ្រោះយើងបានយកមកតំកល់ទុកនៅវត្តអណ្តូងទឹករងចាំគ្រួសារសពមកទទួលចំណែក​ឯ​រថយន្តទាំងពីរគ្រឿងខាងលើខូចខាតធ្ងន់យើងយកមករក្សាទុកនៅអធិការដ្ឋាន ។