របងរបស់ឈ្មោះ វ៉េង ណាំ ដែលបានសង់រំលោភយកដីប្រឡាយមេទឹកត្រូវបានអាជ្ញាធរស្រុកកំពង់ត្របែកបានចុះរុះរើ

របងរបស់ឈ្មោះ វ៉េង ណាំ ដែលបានសង់រំលោភយកដីប្រឡាយមេទឹកត្រូវបានអាជ្ញាធរស្រុកកំពង់ត្របែកបានចុះរុះរើ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រៃវែង:​ អាជ្ញាធរស្រុកកំពង់ត្របែកដឹកនាំដោយលោក យាវ សា​ ​និនអភិបាលស្រុកកំពង់ត្របែកនៅព្រឹកថ្ងៃទី២ ខែធ្នូឆ្នាំ២០១៩នេះបានដឹកនាំកម្លាំងចុះរុះរើរបងដែលព័ទ្ធរំលោភយកដីប្រឡាយមេទឹកពីសំណាក់ឈ្មោះ វ៉េង ណាំ ស្ថិតក្នុងភូមិចំបកឃុំប្រាសាទស្រុកកំពង់ត្របែកខេត្តព្រៃវែង ក្រោយពីខាងសារព័ត៌មានបានចុះផ្សាយរឿងខាងលើ។

ចំពោះសកម្មភាពរបស់លោក យាវ សានិន អភិបាលស្រុកកំពង់ត្របែកនេះត្រូវបានប្រជាពលរដ្ឋរស់នៅភូមិនិងឃុំខាងលើបានអប់អរសាទយ៉ាងខ្លាំងផងដែរ។

Sponsor

លោក យាវ សានិន អភិបាលស្រុកកំពង់ត្របែកបានបញ្ជាក់ថាមន្ត្រីអាជ្ញាធរស្រុកកំពង់ត្របែកមិនបានឃុបឃិតជាមួយលោក វ៉េង ណាំ ក្នុងរឿងដីប្រឡាយទឹកមួយកន្លែងស្ថិតក្នុងភូមិចំបកឃុំប្រាសាទស្រុកកំពង់ត្របែកនោះទេ។

ភ្នាមៗនោះលោកអភិបាលស្រុកកំពង់ត្របែកក៏បានបញ្ជាអោយធ្វើការរុះរើរបង់ចោលទាំងអស់តែម្ដងហើយអ្វីដែល​លោក វ៉េង ណាំ បានធ្វើគឺពិតជាបានរំលោភយកដីប្រឡាយមេទឹកនេះប្រាកដម៉ែនដូច្នេះទើបលោកបានបញ្ជាអោយចុះរុះរើរបងដែលព័ទ្ធរំលោភយកដីប្រឡាយមេទឹកពីសំណាក់ឈ្មោះ វ៉េង ណាំ ចោលទាំងអស់ជៀសវាងនាំគំរូអាក្រក់ដល់អ្នកក្រោយទៀត។

សូមរំលឹកថាដីប្រឡាយមេទឹកមួយកន្លែងស្ថិតនៅក្នុងភូមិចំបកឃុំប្រាសាទស្រុកកំពង់ត្របែកខេត្តព្រៃវែងត្រូវបានឈ្មោះ វ៉េង ណាំ ធ្វើបងថ្មព័ទ្ធរំលោភយកដីប្រឡាយមេទឹក អស់ទទឹង១០ម៉ែត្របណ្ដោយជាង១០០ម៉ែត្របង្កការខឹងសម្បាពីប្រជាពលរដ្ឋនៅពេលនោះ៕