ខេត្តបាត់ដំបង: សិស្សវិទ្យាល័យស្រុកសំពៅលូនក្នុងខេត្តបាត់ដំបងចំនួន៣១នាក់បានដួលសន្លប់ជាបន្តបន្ទាប់មិនដឹងមូលហេតុបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០១៩សិស្សទាំងនោះភាគច្រើនជាសិស្សស្រីត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូនដើម្បីសង្រ្គោះ។
បើតាមប្រធានការិយាល័យប្រតិបត្តិស្រុកសំពៅលូនបានប្រាប់ឱ្យដឹងថាសិស្សរងការដួលសន្លប់ជបន្តបន្ទាប់មានស្រី៣០នាក់ប្រុស១នាក់ជាសិស្សរៀនថ្នាក់ទី១០និងទី១១តាមការពិនិត្យតាមដានសុខភាពនិងតេស្ថឈាមពួកគេមានអាការៈខ្វះជាតិស្កបណ្តាលអោយចុកដៃចុកជើងមានអារម្មណ៍តានតឹងមិនតែប៉ុណ្ណោះមិនបានទទួលទានអាហារពេលព្រឹកធ្វើឱ្យពួកគេខ្សោយកម្លាំងទើបរងការដួលសន្លប់។
ជាងនេះថែមទៀតពួកគេរៀនច្រើនម៉ោងចេញពីរៀនក្នុងសាលារដ្ឋបន្តទៅរៀនគួររហូតដល់ម៉ោង៧យប់សិក្សារៀនច្រើនម៉ោងបែបនេះវាអាចបង្កឱ្យប៉ះពាល់អារម្មណ៍តានតឹង។
ប្រធានការិយាល័យប្រតិបត្តិស្រុកសំពៅលូនប្រាប់ឱ្យដឹងទៀតថាសិស្សទាំង៣១នាក់មកដល់រសៀលថ្ងៃដដែលគ្រូពេទ្យបានព្យាបាលមានអាការៈធូស្បើយចេញពីមន្ទីរពេទ្យទៅផ្ទះវិញជិតអស់នោះហើយ។នៅសល់តែ១០នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕




