លោកអភិបាលខេត្តកំពតមានបានជ្រាបទេមានក្រុមឈ្មួញបាននិងកំពុងតែបំផ្លាញភ្នំកូនសត្វក្នុងភូមិនិងឃុំកូនសត្វស្រុកទឹកឈូខេត្តកំពតយកអាចច៍ដីចាក់លុបទំនប់ប្រទាក់ក្រឡានិងរំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិក្រោមល្បិចកាយ​ដីជុសជុលផ្លូវ ?

លោកអភិបាលខេត្តកំពតមានបានជ្រាបទេមានក្រុមឈ្មួញបាននិងកំពុងតែបំផ្លាញភ្នំកូនសត្វក្នុងភូមិនិងឃុំកូនសត្វស្រុកទឹកឈូខេត្តកំពតយកអាចច៍ដីចាក់លុបទំនប់ប្រទាក់ក្រឡានិងរំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិក្រោមល្បិចកាយ​ដីជុសជុលផ្លូវ ?

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តកំពត​:​ ភ្នំកូនសត្វដែលជាភ្នំធម្មជាតិដ៏ល្អស្រស់ស្អាតដែលមានទីតាំងស្ថិតនៅក្នុងភូមិកូនសត្វឃុំកូនសត្វស្រុកទឹកឈូខេត្តកំពតពេលនេះកំពុងរង់ការបំផ្លាញពីឈ្មួញបានជីកយកអាចច៍ដីទាំងនេះទៅចាក់លុបទំនប់ប្រទាក់ក្រឡា​របស់រដ្ឋដែលមានទំហំយ៉ាងធំនៅក្បែរភ្នំកូនសត្វនេះមានចម្ងាយប្រហែល១០០ម៉ែត្រដើម្បីរំលោភយកដីទំនប់ប្រទាក់ក្រឡារបស់រដ្ឋមកធ្វើជាកម្មសិទ្ធិថែមទៀត។

តាមប្រភពពីមន្ត្រីមូលដ្នានបានរាយការណ៏ថាភ្នំកូនសត្វដែលជាភ្នំធម្មជាតិដ៏ល្អស្រស់ត្រូវបានលោក អ៊ុក ឡាយ សមាជិកក្រុមប្រឹក្សាខេត្តកំពតបានស្នើរសុំទៅលោកអភិបាលខេត្តកំពតលោក ជាវ តាយ ដើម្បីកាយយកអាចច៍ដីដើម្បីជុសជុលផ្លូវពីភូមិកូនសត្វទៅសាលាស្រុកទឹកឈូ។

Sponsor

ហើយក្រោយពីទទួលបានការអនុញាត្តិអោយកាយភ្នំយកអាចច៍ដីមកឈ្មួញឈ្មោះ​ ប៉ែន ទូច បានយកគ្រឿងចក្រមកកាយដីភ្នំនេះនិងបានដឹកដីនេះទៅចាក់លុបទំនប់ប្រទាក់ក្រឡារបស់រដ្ឋដែលមានទំហំយ៉ាងធំនៅក្បែរភ្នំកូនសត្វនេះមានចម្ងាយប្រហែល១០០ម៉ែត្រក្នុងមួយថ្ងៃៗរាប់រយឡាន ដើម្បីរំលោភយកដីទំនប់ប្រទាក់ក្រឡារបស់រដ្ឋមកធ្វើជាកម្មសិទ្ធិតែម្ដង។

ប្រភពពីមន្ត្រីមូលដ្នានបានរាយការណ៏ថាក្រៅពីការចាក់លុបទំនប់ប្រទាក់ក្រឡារបស់រដ្ឋនេះឈ្មួញដែលមានឈ្មោះ ប៉ែន ទូច បានដឹកដីលក់យ៉ាងអនាធិបតេយ្យថែម។

ចំពោះរឿងកាយយកដីភ្នំចាក់លុបទំនប់ប្រទាក់ក្រឡារំលោ​ភ​យកដីរដ្ឋធ្វើកម្មសិទ្ធិគឺជារឿងមួយដែលបានការយកអាចច៍ដីលក់ក៏ជារឿងមួយទៀតគិតទៅល្បិចកាយដីចាក់ជុសជុលផ្លូវ ។

ទាក់ទងព័ត៏មាននេះលោក យិន ធី មេឃុំកូនសត្វបានប្រាប់ខាងសារព័ត៌មានឲ្យដឹងថាភ្នំកូនសត្វត្រូវបានលោក អ៊ុក ឡាយ សមាជិកក្រុមប្រឹក្សាខេត្តកំពតបានសុំកាយយកអាចច៍ដីដើម្បីជុសជុលផ្លូវនិងដោយប្រើគ្រឿងចក្ររបស់លោក ប៉ែន ទូច ផងដែរ ៕