ខេត្តកណ្តាល: បច្ចុប្បន្នគេសង្កេតឃេីញថានៅក្នុងកងអន្តរាគន្តរាគមន៍សង្គ្រោះជើងទឹកក្រុងតាខ្មៅនេះកំពុងតែមានបង្កប់ បនល្បែងស៊ីសងបៀរអាប៉ោងយ៉ាអាណាធិបតេយ្យដោយមានមនុស្សចូលលេងយ៉ាងគគ្រឹកគគ្រេងហើយពិសេសនោះគឺសុទ្ធតែជាកងកម្លាំងសមត្ថកិច្ចនិងសុីវិលចេញចូលលេងព្រងេីយគ្មានខ្លាចញញេីតថ្នាក់ដឹកនាំដែលកំពុងលុបបំបាត់នៅល្បែងសុីសងបែជាអ្នកបង្រ្កាបមកប្រព្រឹត្យបទល្មេីសទៅវិញ។
សូមបញ្ជាក់ថាល្បែងទាំងនេះគឺភ្នាល់មួយដៃមួយដៃរាប់លានរៀលនិងចាញ់ឈ្នះមួយថ្ងៃៗរាប់ម៉ឺនដុល្លារដោយបើកលេងចាប់ពីថ្ងៃរសៀលរហូតដល់យប់ជ្រៅថែមទៀតផង ។
ម្ចាស់ល្បែងនេះត្រូវបានប្រភពព័ត៌មានបង្ហើបថាមានឈ្មោះបាន កេង ដែលមានងារជាស្តេចក្រាញ់ខាងបាញ់អាប៉ោងផងដែរបើក្រឡេកទៅមើលរថយន្តវិញដែលចូលលេង គឺសុទ្ធតែស៊េរីទំនើបៗពាក់ផ្លាកលេខសុទ្ធតែ “ខេមរភូមិន្ទ” ចតដង្ហែនៅមុខនិងក្បែរកងអន្តរាគមន៍ជាច្រើនគ្រឿង ។
