ក្រចេះ: ពិតជារឿងមួយគួរឲអស់សំណើចណាស់មានអ្នកចាំចាប់បទល្មើសព្រៃឈើអាចចាប់ឬបង្ក្រាបបានទេបើមានអ្នកដើរចាំប្រាប់ឈ្មួញមិនឲចរាចរបទល្មើសព្រៃឈើនោះទេព្រោះមានសមត្ថកិច្ច(ប៉េអឹមផ្ទៃប្រទេស)ចុះចាប់ហេីយកុំអោយដឹកចេញ។
មិនបានជួយទប់ស្កាត់ឬបង្ក្រាបហេីយទៅចុះម្តេចក៏រំខានដល់អ្នកចុះទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើទៀតឬខ្លាចបាត់បង់ប្រយោជន៍ខ្លួនបានជាមិនធ្វើតាមបទបញ្ជាររបស់លោកនាយឧត្តមសេនីយ៏សៅសុខា ដ៏មានអត្ថន័យ(រួមគ្នាគិតរួមគ្នាធ្វើ)ដើម្បីទប់ស្កាត់និងបង្ក្រាបឲបាននូវបទល្មើសព្រៃឈើ។
កាលពីថ្ងៃទី៣ធ្នូរឆ្នាំ២០១៩នៅវេលាម៉ោង១៣និង២៦នាទីនៅភូមិស្រែត្រែងឃុំក្បាលដំរីស្រុកសំបូរខេត្តក្រចេះមានឡានសាំយ៉ុងកំពង់ជញ្ចូនឈើដាក់ចូលក្នុងឡានជិតពេញទៅហើយស្រាប់តែមានបុរសម្នាក់ជិះឡានទៅប្រាប់ថាកុំអោយដឹកថ្ងៃនឹងដាច់ខាតគេមិនអោយដឹកទេ(ព្រោះប៉េអឹមផ្ទៃប្រទេស)ចុះស្ទាក់ចាំចាប់ភ្លាមៗនោះក្រុមឈ្មួញបាននាំគ្នាជញ្ជូនចុះវិញភ្លាមដែរ។



