កណ្ដាល: អេស្កាទ័រមួយគ្រឿងងកំពុងតែយកអាចម៍ដីលក់បានប្រទះឃើញគ្រាប់ដែលសល់ពីសម័យសង្គ្រាមម៉ាកMK82ទំហំ២៧៥មីលីម៉ែត្រទម្ងន់មាន២៤០គីឡូក្រាមប្រវែង២ម៉ែត្រ២ទឹក១ផឹងបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ក្នុងនៅរណ្ដៅដីចំណុចភូមិថ្មីឃុំសន្លុងស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ។
យោងតាមរបាយការណ៍នគរបាលខេត្តកណ្ដាលបានឲ្យដឹងថាគ្រាប់ដែលគេប្រទះឃើញខាងលើជាគ្រាប់ទំលាក់ពីយន្តហោះសម័យមុនដែលមានឈ្មោះMK82ដែលមានទំហំ២៧៥មីលីម៉ែត្រទំងន់២៤០គីឡូក្រាមប្រវែង២ម៉ែត្រ២ទឹក ១ផឹង។
Sponsor
គ្រឿងចក្រនេះកំពងតែធ្វើអាជីវកម្មកាយដីនៅចំណុចនោះក៏បានប្រទះឃើញរួចបានរាយការណ៍មកនគរបាលប៉ុស្តិ៍សន្លុងបន្ទាប់មកសមត្ថកិច្ចនគរបាលបានរាយការណ៍ទៅមន្ត្រីស៊ីម៉ាក់ដើម្បីមកជួយដោះយកចេញនិងធ្វេីការសម្រាប់កម្ទេចចោល។

