ភ្នំពេញៈ កម្មការនីរោងចក្រម្នាក់កំពុងជិះធ្វើដំណើរទៅធ្វើការរោងចក្រត្រូវបានជនសង្ស័យមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូ២គ្រឿងមកដល់ស្ទាក់ចាប់ច្រានផ្តួលប្លន់ដណ្តើមយកម៉ូតូជិះគេចទៅបាត់ដោយសុវត្តិភាពបង្ករអោយមានកាភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៩ នៅតាមផ្លូវលំកាត់វាលស្រែចំណុចដំរីកប់កូនភូមិតាភេម សង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះត្រូវចោរប្លន់មានឈ្មោះ ធឹម ស្រីនិច អាយុ៣២ឆ្នាំមុខរបរកម្មការនីរោងចក្រមានទីលំនៅភូមិសន្លូង សង្កាត់កំបូលក្បែរកន្លែងកើតហេតុ ។
ចំណែកឯម៉ូតូដែលក្រុមចោរប្លន់យកទៅបាត់ត្រូវបានជនរងគ្រោះអះអាងថាម៉ាកហុងដាសេ១២៥សេរី០១៨ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GZ-3242 ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុខណៈដែលដែលជិះម៉ូតូចេញពីផ្ទះឆ្ពោះទៅធ្វើការងាររោងចក្រដោយធ្វើដំណើរតាមផ្លូវលំខាងលើពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៥នាក់ជិះម៉ូតូ២គ្រឿងមកដល់ស្ទាក់ចាប់ឲ្យឈប់ទាញច្រានផ្តួលប្លន់ដណ្តើមយកម៉ូតូបានសម្រេចហើយនាំគ្នាជិះគេចទៅបាត់អស់ដោយ មិនរំខានដល់សមត្ថកិច្ចឡើយ ។
តាមប្រជាពលរដ្ឋបានលើកឡើងថាចំណុចខាងលើជាកន្លែងដែលក្រុមចោរធ្វេីសកម្មភាពញយដងទៅហើយដែលជនសង្ស័យធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិដោយភូមិសាស្ត្រខាងលើស្ងាត់ពលរដ្ឋឆ្លងកាត់ដោយពេលវេលា ។
ក្រោយកើតហេតុស្ត្រីរងគ្រោះបានត្រឹមអង្គុយយំសោក ស្តាយរបស់ទ្រព្យខ្លួនហើយនគរបាលចុះទៅពិនិត្យសាក់សួរ ជាក់ស្តែងរួចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំបូលដើម្បីបន្តស្រាវជ្រាវតាមចាប់ក្រុមចោរប្លន់សកម្មខាងលើនេះ ៕


