បន្ទាយមានជ័យ: កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពាក់ព័ន្ធករណីគ្រៀងញៀនវេលាម៉ោងម៉ោង០៣និង៣០នាទីថ្ងៃទី០៤ធ្នូឆ្នាំ២០១៩កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយមានការដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរសារធាតុញៀនដោយខុសច្បាប់នៅចំណុចកាស៊ីណូផារ៉ាមិនភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់។
ជនសង្ស័យមានឈ្មោះ អាយ ចិត្រា ភេទប្រុសអាយុ៤២ឆ្នាំមុខរបរមិនពិតប្រាកដ។
ក្រោយបញ្ចប់ការស៊ើបអង្កេតយោងទៅលើវត្ថុតាងនិងចម្លើយសារភាពជនសង្ស័យខាងលើអាចចោទប្រកាន់ពីបទ ជួញដូរសារធាតុញៀនដោយខុសច្បាប់។
បច្ចុប្បន្នត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។

